ណីម៉ា បែកឈាមពេញមុខ ព្រោះ«ក្អេងក្អាង»ក្នុងការប្រកួត
កាលបើលលេងជាមួយភ្លើង នោះលទ្ធផលដែលទទួលបាន គឺរលាកដៃដូច្នេះ។ នេះជាអ្វី ដែលកីឡាករ យ៉ាស្មានី ឌុក (Yasmani Duk) ទាត់នៅខ្សែការពារ របស់ក្រុមជម្រើសជាតិ នៃប្រទេសបូលីវី ចង់ផ្លែផ្កាទៅឲ្យកីឡាករអន្តរជាតិ របស់ក្រុមជម្រើសជាតិ នៃប្រទេសប្រេស៊ីល កកីឡាករ ណីម៉ា (Neymar) បន្ទាប់ពីហេតុការណ៍ ប៉ះទង្គិចគ្នាមួយ នៅក្នុងការប្រកួតរវាងក្រុមជម្រើសជាតិ ប្រេស៊ីល និងបូលីវី កាលពីយប់ថ្ងៃព្រហស្បត្តិ៍កន្លងមក។
នៅក្នុងការប្រកួត ដែលក្រុមប្រេស៊ីល ទទួលបានជ័យជំនះដ៏ធំធេងនោះ (៥ ទល់នឹង ០)កីឡាករខ្សែការពារ យ៉ាស្មានី ឌុក បានទៅដណ្ដើមបាល់ ពីកីឡាករ ណីម៉ា ខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមបាសឺឡូន ដែលពេលនេះ កំពុងទាត់ក្នុងក្រុមជម្រើសជាតិប្រេស៊ីល។ ប៉ុន្តែការដណ្ដើមបាល់នោះ បានបញ្ចប់ទៅ ដោយកីឡាករបូលីវី គ្រវាសដៃស្ដាំរបស់ខ្លួន ទៅចំកណ្ដាលមុខ របស់កីឡាករប្រេស៊ីល បណ្ដាលឲ្យដាច់ចេញឈាម ហូរស្រោចពេញផ្ទៃមុខ។
យ៉ាងណា [...]