គ្រាប់បាល់ដ៏«ល្ងីល្ងើ»បំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់
ជាមហាទុក្ខ ដែលកើតចេញ ពីក្ដីមហាសប្បាយ។ រឿងនេះ បានកើតឡើង នៅក្នុងការប្រកួតមួយ នៅក្នុងប្រទេសតួកគី និងបានបង្កឲ្យអ្នកផង ដែលបានទស្សនា រកពាក្យអ្វីមួយ មកថ្លែងមិនចេញ តែចេញតែការហួសចិត្ត។ ប៉ុន្តែ ការប្រកួតរវាងក្រុមណា និងក្រុមណានោះ គេនៅមិនទាន់ស្គាល់ ពីអត្តសញ្ញាណនៅឡើយ។
បន្ទាប់ពីអ្នកចាំទីរបស់ខ្លួន បានលោតទៅចាប់បាល់ ពិន័យ១១ម៉ែត្រ បានយ៉ាងល្អ និងមហាសែនល្អនោះរួច កីឡាកររួមក្រុមបានផ្ទុះ នូវក្ដីអំណរយ៉ាងខ្លាំងក្លា រហូតមានកីឡាករម្នាក់ បានស្ទុះលោត ទៅឱបអ្នកចាំទីរូបនោះ យ៉ាងណែនពេញដើមទ្រូង។ តែទន្ទឹមនឹងការឱបនេះ អ្នកចាំទីបានរបូតបាល់ពីដៃ ធ្វើឲ្យបាល់លោតចូល ទៅក្នុងសំណាញ់ទី ជាហេតុផ្ដល់ពិន្ទុ ឲ្យក្រុមបាល់ទាត់ម្ខាងទៀត ទាំងមិនបាច់ប្រឹង។
ក្ដៅក្រហាយ? រកពាក្យមកនិយាយបន្តទៀត មិនចេញ!
» វីដេអូ គ្រាប់បាល់ដ៏«ល្ងីល្ងើ»បំផុត៖