រកឃើញពន្លឺចម្លែកនៅភពព្រះអង្គារ៖ ជាពន្លឺរបស់មនុស្សពិភពក្រៅ?
ទីភ្នាក់ងារស្រាវជ្រាវអាវកាសរបស់អាមេរិក ហៅកាត់ថា ណាស្សា (Nasa) បានបង្ហាញនូវសេចក្ដីអត្ថាធិប្បាយមួយ ស្ដីពីពន្លឺដ៏ចម្លែកត្រូវបានថតឃើញដោយ មនុស្សយន្ដ កួរីយ៉ូសស៊ីធី (Curiosity) តាំងពីដើមខែនេះមក។ សម្រាប់ទីភ្នាក់ងារអាវកាស ពន្លឺនោះវាគ្រាន់តែជាចំណាំងផ្លាត របស់ពន្លឺព្រះអាទិត្យ នៅលើផ្ទាំងថ្ម ឬក៏ជាកាំរស្មីតារាសាស្ត្រ ដែលប្រតិកម្មតបមកម៉ាស៊ីថតរូបវិញប៉ុណ្ណោះ។
រូបភាពដែលថតដោយមនុស្សយន្ដ កួរីយ៉ូសស៊ីធី បង្ហាញពីចំណុចពណ៌ សរ។ (រូបភាព Nasa)
វិទ្យាសាស្ត្រ - បន្ទាប់ពីរូបថតត្រូវបានយកមកផ្សព្វផ្សាយ ចំណុចនៅក្នុងរូបថត ដែលចេញជាពន្លឺនៅលើភពព្រះអង្គារនេះ បានបង្កការភ្ញាក់ផ្អើល ដោយគេនាំគ្នាគិតថា ផែនដីមិនមែនជាភពតែមួយឡើយ [...]