«អំពើពុករលួយផ្នែកនយោបាយ ប៉ះពាល់ដល់ប្រជាធិបតេយ្យនៅកម្ពុជា»
ប្រធានអង្គការ ខុមហ្វ្រែល ឬគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា បានលើកឡើងថា ឲ្យមានការពង្រឹង លើកស្ទួយ ឡើងវិញ នូវប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានការវិវឌ្ឍន៍ ទៅតាមផ្លូវត្រូវ ត្រូវកាត់បន្ថយ ឬលប់បំបាត់ចោល អំពើពុករលួយដែលធំជាងគេ ហើយរាំងស្ទះ ដល់កិច្ចដំណើរការ នៃសង្គមប្រជាធិបតេយ្យ និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ គឺបញ្ហាពុករលួយក្នុងវិស័យនយោបាយ។
ផ្ដល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសនៃកិច្ចពិភាក្សាតុមូល ស្ដីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតី ខាងនយោយ នៅកម្ពុជា កាលពីព្រឹក ថ្ងៃទី៣១ ខែមីនានេះ លោក គល់ បញ្ញា ដែលជាប្រធានសម្ព័ន្ធអ៊ឺរ៉ា (ERA) ផងនោះ បានចាត់ទុកថា មន្រ្តីអនុវត្តច្បាប់មួយចំនួន នាពេលកន្លងមក មិនអាចអនុវត្តតាមច្បាប់ ដែលមានឡើយ។ ពួកគេបែរជាប្រើប្រាស់ នូវអំណាចរបស់ខ្លួន ដែលបានមក ពីការប្រគល់ឲ្យដោយរាស្រ្ត មកធ្វើការគៀបសង្កត់ [...]