កូនកំលោះក្រមុំនៅសម័យប៉ុលពត បានរៀបការសារជាថ្មី
នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង ប្តីប្រពន្ធវ័យចំណាស់ប្រាំគូរ បានរៀបការម្តងទៀតកាលពីពេលថ្មីៗនេះ ក្រោមការចូលរួមជាច្រើន ពីអ្នកស្រុកអ្នកភូមិ ញាតិមិត្ត និងមានការឧបត្ថម្ភពីអង្កការមួយចំនួន។ ទូរទស្សន៍ ទទក ក្នុងកម្មវិធី NCN បានផ្សាយហេតុការណ៍នេះ កាលពីថ្ងៃអាទិត្យទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយបានអះអាងឲ្យដឹងថា ស្វាមីភរិយាប្រាំគូ ត្រូវបានរៀបអាពាហ៍ពិពាហ៍សារជាថ្មី បន្ទាប់ពីពួកគេ រងគ្រោះនឹងការរៀបការដោយបង្ខំ នៅសម័យប៉ុលពត។
រៀបការនៅ៣០ឆ្នាំក្រោយ ម្ដងទៀត...
សម្តីផ្ទាល់របស់សាមីខ្លួនអ្នកស្រី អ៊ិន លន បានឲ្យដឹងថា កាលពីសម័យនោះ អ្នកស្រីមិនដែលមានសេរីភាពទេ។ ហើយសំលៀកបំពាក់ផ្សេងៗ ក៏គ្មានដែរ មិនតែប៉ុណ្ណោះការរៀបការរបស់អ្នកស្រី បានធ្វើឡើងដោយមានការបង្ខិតបង្ខំ។ [...]