Posts in ‘សម្រាំងកំសាន្ដ’ Category

«គាប កូកាកូឡា ក្នុង​សុដន់» វិញ្ញាសារ​ថ្មី​លើ​បណ្ដាញ​សង្គម

នៅលើបណ្ដាញសង្គមធំៗ ក្នុងពិភពលោក មានដូចជា ហ្វេសប៊ុក អ៊ិនស្តាហ្គ្រាម និងទ្វីសធើរ ជាដើមនោះ ពាក្យគន្លឺះ #‎HoldACokeWithYourBoobsChallenge‬ កំពុងក្លាយជាវិញ្ញាសារ ប្រកួតប្រជែងថ្មីមួយ ដែលកាន់តែមាន ការ​ពេញ​និយម​ខ្លាំង​ឡើង។ តើជាអ្វីទៅ? មិនពិបាកយល់ទេ បើគេយកពាក្យខាងលើ #‎HoldACokeWithYourBoobsChallenge‬ មក​ពង្រាយ លោកអ្នកនឹងបានពាក្យរាយថា៖ Hold A Coke With Your Boobs Challenge ដែលមាន​ន័យ​ជា​ភាសា​ខ្មែរ​ថា៖ «យុទ្ធនាការ គាបដប ឬកំប៉ុង កូកាកូឡា ជាមួយនឹងសុដន់របស់អ្នក»។

ព្រឹត្តិការណ៍នេះ បានកើតឡើងដំបូងគេ នៅក្នុងប្រទេសដាណឺម៉ាក ប៉ុន្ទាប់មកបានពង្រីកខ្លួន មកដល់ប្រទេសផ្សេងទៀត ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ជាពិសេសនៅបន្ទាប់ពី តារាសម្ដែងជាតិអាល្លឺម៉ង់មួយរូប នាង Anike Ekina បានថតរូប និងវីដេអូ ពីវិញ្ញាសារនេះ ដាក់បង្ហោះតាមគណនីហ្វេសប៊ុក។ ហើយពីពេលនោះមក អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើន​ផ្សេង​ទៀត [...]

យុទ្ធនាការ​«លែង​ក្បាល​សុដន់» នៅ​ក្រុង​សានឌីយ៉េហ្គូ

ការប្រមូលផ្ដុំគ្នា ដើម្បីបង្ហាញរូបរាង ពីចលនា«លែងក្បាលសុដន់ ឬ Free the nipple» ដែលកើត​ឡើង​ចុង​ក្រោយ​គេ គឺ​នៅ​ក្នុងសាន ឌីយ៉េហ្គូ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែ​ឧសភា​កន្លង​មក។ បណ្ដាជន​ប្រមាណ​ជា២០០នាក់ បានមកជួបគ្នា នៅ​ក្នុង​ឧទ្យានមួយកណ្ដាលក្រុង ដើម្បី​ធ្វើការ​បង្ហាញ​សុដន និងក្បាលសុដន់​របស់​ពួកគេ មិន​ថា​ប្រុស​មិនថាស្រី។ សំនួរសួរថា ហេតុអ្វី​ក៏​មាន​ចលនានេះ?

ចលនា«លែងក្បាលសុដន់» បានកើតឡើង តាំងពី៣ឆ្នាំមកហើយ នៅសហរដ្ឋអាមេរិក ដើម្បីបុព្វហេតុ​សមញ្ញ​មួយ៖ «ហេតុអ្វី​បុរសៗអាចដើរកំសាន្ដបាន ដោយព្រលែងខ្លួនទទេ ខណៈស្ត្រីចាំបាច់ ត្រូវតែស្លៀកពាក់​ពេញ​ខ្លួន ឬយ៉ាងហោច​ត្រូវ​បិទ​បាំង​សុដន់ កុំឲ្យអ្នកផងមើលឃើញ»។

ខុសពីការយល់ឃើញ របស់មនុស្សមួយចំនួន ដែលគិតថា ឲ្យតែប្រទេសនៅលោកខាងលិច ពួកគេសុទ្ធតែ​មាន​វប្បធម៌ «អាស​អាភាស» [...]

ការត្រាប់​​តាម​«ក្បាច់​រួមរ័ក្ស​ពិសេស» របស់​សេដ្ឋី​អូស្ត្រាលី ផ្ទុះ​រឿង​អាស្រូវ

ការត្រាប់​​តាម​«ក្បាច់​រួមរ័ក្ស​ពិសេស» របស់​សេដ្ឋី​អូស្ត្រាលី ផ្ទុះ​រឿង​អាស្រូវ

លោក ទ្រាវ័រ ប៊ៃនុន (Treavers Beynon) សេដ្ឋីផ្នែកថ្នាំជក់មួយរូប បានចាយលុយ ដើម្បីបង្កើតរឿងដ៏សប្បាយៗ ហើយ​បានបង្ហោះរឿងនេះ តាមរយៈរូបថតមួយសន្លឹក ប្រាប់ដល់គេឯង ពាសពេញបណ្ដាញអ៊ិនធើណែត។ មានប្រាក់ ធ្វើអ្វីក៏​បាន ហើយចង់សប្បាយ យ៉ាងម៉េចក៏បាន ជាមួយនឹងការជប់លៀង ផឹកស៊ីច្រៀងរាំ ដែលកើតមាន មិនស្រាកស្រាន្ដ។

យ៉ាងណាក៏ដោយ ក៏លោក ប៊ៃនុន ចង់រក្សាទុករូបភាពដ៏ល្អមួយ សម្រាប់កូនទាំងបួនរបស់លោក និងជាស្វាមីដ៏​ត្រឹម​ត្រូវ​មួយ សម្រាប់ភរិយាក្រោយ របស់លោកដែរ។ តែផ្ទុយទៅវិញ រូបភាពចុងក្រោយមួយ ដែលលោកបានបង្ហោះ នៅលើ​បណ្ដាញ​សង្គម អ៊ិនស្តាក្រាម បានបង្កឲ្យផ្ទុះ ជាសង្គ្រាមពាក្យសម្ដីឡើយ យ៉ាងសន្ធឹកសន្ធាប់។ រូបថតនោះ គេបានមើល​ឃើញ លោក ប៊ៃនុន កំពុងកាន់ខ្សែរពីរ ដែលបានចង់ភ្ជាប់ភរិយារបស់លោក និងស្ត្រីម្នាក់ទៀត វានៅនឹងដី ដោយ​បាន​សរសេរ​អមថា៖ «ការយកតម្រាប់ របស់ខ្ញុំ តាម"Doggy Style"»

(កំណត់សម្គាល់៖ Doggy Style [...]

តុក្កតា​បុរស​«កាមទេព» សម្រាប់​ស្ត្រី

តុក្កតា​បុរស​«កាមទេព» សម្រាប់​ស្ត្រី

បន្ទាប់ពីតុក្កតា«កាមទេព» ជាស្រី ដែលត្រូវបានផលិតឡើង ក្នុងប្រទេសបារាំង តាមការបញ្ជាទិញ របស់អតិថិជន ជា​បុរស​នោះ ឥឡូវនេះក្រុមហ៊ុន Sinthetics នៅក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បានផលិតតុក្កតា«កាមទេព» ជាបុរស សម្រាប់​មនុស្ស​ស្រី​វិញម្ដង។ តុក្កាត ដែលធ្វើឡើងពីសារជាតិ ស៊ីលីកូន ទាំងនេះ មានរូបរាងដូចជា សុភាពបុរសពិតៗ ដែលនារី​ជា​ច្រើន ក្នុង​លោក​តែងយល់សុបិន្ដ ចង់បានមកនែបនិត្យ។

ការផលិតតុក្កតានេះ មួយចំនួន មានលក្ខណៈជារួចជាស្រេច តែក្រុមហ៊ុនក៏ទទួល ការបញ្ជាទិញពិសេស ទៅតាម​ចំណង់​ចំណូលចិត្ត របស់អតិថិជនដែរ រាប់ទាំងម៉ូដសក់ ពណ៌ភ្នែក ទំហំរាងរៅលិង្គ ឬអវៈយវៈផ្សេងទៀត។

តែដើម្បីធ្វើតុក្កតានេះ មកបំពេញចិត្តរបស់លោកអ្នក បានទាំងស្រុងនោះ លោកអ្នកត្រូវត្រៀមប្រាក យ៉ាងហោចណាស់ ក៏៥ពាន់ដុល្លាដែរ សម្រាប់តុក្កតាមួយ។ ខាងក្រោមនេះ ជារូបភាពមួយចំនួន ពីតុក្កតាបុរស«កាមទេព»៖

អត់​មាន​ដៃ តែ​អាច​បាញ់​ព្រួយ​ចំងាយ​ជាង​២០០ម៉ែត្រ ចំ​គោល​ដៅ

នៅសហរដ្ឋអាមេរិក លោក ម៉ាត ស្ទូចមេន (Matt Stutzman) បានចាប់កំណើតមក យ៉ាងអភ័ព ដោយគ្មានដៃទាំងទ្វេរ មកជាមួយទេ។ ប៉ុន្តែផ្ទុយពីធម្មជាតិឥតមេត្តា លោកបានខិតខំរៀនបាញ់ស្នារ ធ្នូរ ឬព្រួញ ដោយប្រើជើង យ៉ាងស្ទាត់ជំនាញ តាំងពីលោកនៅជាកុមារ រហូតបានក្លាយជា សមាជិកដ៏សំខាន់ម្នាក់ នៅក្នុងក្រុមជម្រើសជាតិអាមេរិក ខាងបាញ់ព្រួញនេះ ទៀតផង។

ត្រឹមតែប៉ុណ្ណេះ នៅមិនទាន់សមល្មមនៅឡើយទេ សម្រាប់លោក ស្ទូចមេន។ ប៉ុន្តែលោក ថែមទាំងបានបំបែកឯកត្តកម្ម ខាង​ការបាញ់ព្រួញ ចំគោលដៅល្អ ដែលមានចំងាយដល់ទៅ ២១០ម៉ែត្រ បង្កើតភាពកោតស្ងប់ស្ងែង មិនតិចឡើយ នៅ​ក្នុង​ពិភពលោក។

និយាយឲ្យស៊ីជម្រៅ ជើងទាំងគូរបស់លោក បានក្លាយជាអវៈយវៈជំនួសដៃ ដោយលោកបានប្រើវា យកមកបាញ់ធ្នូរ ព្រួញ ឬយកមកចាប់ចំណីអ្វីផ្សេង ដាក់បញ្ចូលមាត់។ ដូចនៅក្នុងវីដេអូខាងលើ លោក ស្ទូចមេន អង្គុយនៅលើកៅអី ហើយ​បាន​ប្រើជើងម្ខាង ដើម្បីទាញដងធ្នូរ ជាមួយនឹងប្រដាប់ទាញមួយទៀត ដែលលោកគាបជាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...