ជ្រមុជទឹកចុះជួបត្រីឆ្លាមលើកដំបូង មានអារម្មណ៍បែបណា?
ទេសចរណ៍ទាំងនេះ បានទៅវិស្សមកាលរបស់ពួកគេ នៅឆកសមុទ្រ «Mossel» នៃប្រទេសអាហ្វ្រិកខាងត្បូង ហើយបានសម្រេចចិត្ត ស្វែងរកការរំជួលចិត្ត ឲ្យដល់កំពូលមួយ នោះគឺចុះទឹកសមុទ្រ ទៅ«សួរសុខទុក្ខ»ត្រីឆ្លាម។ ទិសដៅរបស់ក្រុមអ្នកទេសចរណ៍នេះ ធ្វើយ៉ាងណា ទៅរកតំបន់ណាមួយ ដែលមានត្រីឆ្លាមដ៏សាហាវជាងគេ និងចុះទៅក្នុងទ្រុងមួយ ដើម្បីបាននៅកៀកជាមួយនឹងត្រីឆ្លាម។
ប៉ុន្តែអ្វីៗ បានកើតឡើង ផ្ទុយពីបំណងនេះទាំងស្រុង។ អ្វីដែលបានកើតឡើង មិនដូចការព្រៀងទុកទេ។ តើនរណាមួយ ដែលអាចឈរសើចសប្បាយបាន បើនៅពីមុខខ្លួន មានត្រីឆ្លាមពណ៌ ស មួយក្បាល ប្រវែង ៣,៥០ ម៉ែត្រ កំពុងខាំកន្ត្រាក់ដែក នៅជាប់ទ្រុងនោះ?
និយាយទៅ ត្រីឆ្លាមមួយក្បាលនេះ មិនសូវជាខ្វល់ប៉ុន្មាន ពីសាច់ដែលគេបោះទៅឲ្យវានោះទេ តែវាដូចជាមានជំនក់ចិត្ត ជាមួយនឹងមនុស្សប៉ុន្មាននាក់ ដែលកំពុងមើលវាទៅវិញ។ ដូចនៅក្នុងរូបភាពវីដេអូខាងលើ ត្រីឆ្លាមបានប្រើធ្មេញរបស់វា ខាំបំបាក់ដៃដ៏ធំនោះ [...]