តាត ម៉ារីណា ថាពេលខ្លះ ដូចជាខ្មាសពិភពលោកណាស់!
«ពេលខ្លះ ខ្ញុំដូចជាខ្មាសពិភពលោកណាស់» នេះជាសំដីផ្ទុះចេញ ពីដួងចិត្តរបស់នាង តាត ម៉ារីណា អតីតតារាសម្ដែង ដែលបានក្លាយជាជនរងគ្រោះ ព្រោះទឹកអាស៊ីតរបស់ភរិយាមន្ត្រីរដ្ឋាភិបាលមួយរូប ដែលបានបង្ហោះ នៅលើបណ្ដាញសង្គម នៅថ្ងៃនេះ។
ពីក្រុង បូស្ដុន (Boston) រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក អតីតតារាសំដែង បានសរសេរពីមូលហេតុ ដែលធ្វើឲ្យនាងតឹងចិត្ត និងមានការខ្មាសអៀននោះថា៖ «អ្នកលេងនយោបាយក្មេងៗ ខំអួតរបស់របរមានតម្លៃ [ដែល]ថ្លៃជាងប្រាក់ខែអ្នកខ្លះ ដែលគ្នាធ្វើការល្មមៗ នោះទៅទៀត [ដោយពួកគេ]អត់គិតថា ឱ! ប្រជាពលរដ្ឋយើងភាគច្រើនក្រ ចង់អួតអ្ហេ ចាំឲ្យស្រុកយើងមានអ្នកធូធារ យ៉ាងតិចណាស់ឲ្យបាន ៨០% សិន អាហ្នឹងចាំយើងអួត។»។
គេមិនដឹងថា តើ«អ្នកលេងនយោបាយក្មេងៗ» ត្រូវបាននាង តាត ម៉ារីណា សំដៅទៅនរណា ឬក្រុមណាឡើយ។ តែបើអានបន្ត ទៅលើឃ្លាបន្តបន្ទាប់ នៃសំណេររបស់នាង ធ្វើឲ្យគេយល់ថា អតីតតារាទំនងជាចង់លើកឡើង [...]