អង់គ្លេស៖ ជាប់ទោសក្នុងពន្ធនាគារ ពីបទបានកាត់កន្ទុយឆ្កែរបស់ខ្លួន
តុលាការប្រទេសអង់គ្លេស បានផ្ដន្ទាទោសយុវជនម្នាក់ ឲ្យជាប់ពន្ធនាគារបីខែ ពីបទផ្ដាច់កន្ទុយឆ្កែ នៅក្នុងអម្បូរ ចាក់ រូស៊ែល (Jack Russel) របស់យុវជននោះ។ ជនជាប់ទោសរូបនេះ ថែមទាំងត្រូវបានប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ ដកហូតឆ្កែនេះពីគាត់ និងបានហាមប្រាមមិនឲ្យចិញ្ចឹមសារជាថ្មី នូវសត្វឆ្កែណាផ្សេងក្នុងរយៈពេល១០ឆ្នាំ។
កូនឆ្កែ ដែលត្រូវបានកាត់កន្ទុយ នឹងម្ចាស់ចិត្តអាក្រក់របស់វា (រូបខាងឆ្វេង)។ (រូបថត PA)
ហិង្សាលើសត្វ - «ការកាត់ឆ្អឺងកន្ទុយរបស់ឆ្កែ បានបង្កឲ្យមានការឈឺផ្សារខ្លាំងណាស់ ហើយគ្មានអ្វីដែលអាចធ្វើឲ្យសត្វនេះស្អាត ឬស្លូតជាងមុននោះទេ» នេះជាសម្ដីរបស់អធិការនគរបាល លោក អេនឌ្រូ គៀប៊ី (Andrew Kirby) [...]