Posts in ‘សម្រាំងកំសាន្ដ’ Category

ទេសចរណ៍៖ កណ្ដុរ​វាយ​លុក​សួន​ច្បារ​នៃ​សារមន្ទីរ​ លូវ្រ៍ រដ្ឋធានី ប៉ារីស

ទេសចរណ៍៖ កណ្ដុរ​វាយ​លុក​សួន​ច្បារ​នៃ​សារមន្ទីរ​ លូវ្រ៍ រដ្ឋធានី ប៉ារីស

បើអ្នកបានមកទស្សនាសារមន្ទីរ លូវ្រ៍ នៃរដ្ឋធានីប៉ារីស ហើយអ្នកមកអង្គុយលេង នៅសួនច្បារខាងមុខនៃសារមន្ទីរ​នេះ អ្នកច្បាស់ជាបានឃើញហ្វូងកណ្ដុរជាច្រើនក្បាល នឹងចេញមកស្វាគមន៍អ្នក ទាំងកណ្ដាលថ្ងៃចេស គ្មានខ្លាចអ្វី​ទាំងអស់។


វង់តន្ត្រីរាំច្រៀងរបស់តារាកណ្ដុរតូចៗ នៅរដ្ឋធានីប៉ារីស។ (រូបថត Sipa)

ទេសចរណ៍ - បើអ្នកបានធ្វើដំណើរទៅកាន់សារមន្ទីរ លូវ្រ៍ អតីតព្រះរាជវាំងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែល​មានមនុស្សចូលទស្សនាច្រើនជាងគេ ក្នុងពិភពលោក (៩,៧២នាក់ ក្នុងឆ្នាំ២០១២) ទិដ្ឋភាពមួយដែលធ្វើឲ្យ​អ្នកចាប់​អារម្មណ៍ខ្លាំងនោះ គឺជាហ្វូងកណ្ដុរប្រមេះជាច្រើនក្បាល បានចេញមកស្វាគមន៍អ្នកទេសចរណ៍ ទាំងកណ្ដាល​ថ្ងៃ​ចេស។ ទីកន្លែងដែលហ្វូងកណ្ដុរទាំងនេះ [...]

អ្នក​ស្អំ​បេះដូង រតនៈ ពិសី ជា​មន្រ្តី​នគរបាល​ស័ក្តិ​ ៤ កន្លះ

អ្នក​ស្អំ​បេះដូង រតនៈ ពិសី ជា​មន្រ្តី​នគរបាល​ស័ក្តិ​ ៤ កន្លះ

ក្រោយពីបែកគ្នានៅអំឡុងចុង​ឆ្នាំ​២០១៣ ពីបុរសវ័យក្មេងម្នាក់ រស់នៅប្រទេសបារាំង ដែលមានទំនាក់ទំនងជាង​ពីរឆ្នាំ​មក​ហើយនោះ  កញ្ញា រតនៈ ពិសី ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម RGB បានជំពប់ស្នេហ៍​ជាមួយបុរសក្នុង​ស្រុកម្នាក់​ទៀត អាយុ៣៧ឆ្នាំ ជាមន្រ្តីប៉ូលិសស័ក្តិ៤ កន្លះ។


កញ្ញា រតនៈ ពិសី។ (រូបថត ហ្វេសប៊ុក)

តារា - ក្នុងឆ្នាំ២០១៤នេះ កញ្ញា រតនៈ ពិសី ហាក់មានរាសីទ្បើងខ្ពស់ត្រដែត ស្របពេលអាជីពសិល្បៈ កំពុងមាន​ទីផ្សារ​យ៉ាងផុសផុលនោះ ថ្មីៗនេះ នាងក៏ទើបនឹងសម្ពោធហាងម៉ាស្សា និងស្ទីម មួយកន្លែង មានទីតាំងនៅម្តុំ​សាលា​សន្ធរម៉ុកដែរ។ ស្របពេលដែល ជីវិតរបស់តារារូបនេះកាន់តែមានភាពហឺហា និងក្រោយពីសម្ពោធហាងថ្មី​មិន​ទាំង​បានមួយខែផង ស្រាប់តែលេចឮថា [...]

សម្លាប់​សង្សារ​ខ្លួន ព្រោះ​គិត​ថា​នាង​ត្រូវ​បាន​«បីសាច​ចូលរូប»

សម្លាប់​សង្សារ​ខ្លួន ព្រោះ​គិត​ថា​នាង​ត្រូវ​បាន​«បីសាច​ចូលរូប»

បុរសជាតិអង់គ្លេសមួយរូប អាយុ៣២ឆ្នាំ បានសម្លាប់សង្សាររបស់ខ្លួន បន្ទាប់ពីបុរសនេះយល់ថា នាងត្រូវបានបីសាច ចូលសណ្ឋិត។ បុរសដែលកំពុងត្រូវ​បានកាត់ទោស ដោយតុលាការអង់គ្លេសនោះ បាននិយាយថា ករណី​នេះ​គ្រាន់​តែ​ជា​ឧប្បត្តិហេតុមួយប៉ុណ្ណោះ។


គ្រឹះស្ថានមួយ ដែលត្រូវបានបោះបង់ចោលនៅអង់គ្លេស ដោយសារគេជឿថា ជាលំនៅដ្ឋានរបស់បីសាច។ (រូបថតឯកសារ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

រឿងកម្រ - បុរសអាយុ៣២ឆ្នាំរូបនេះ បានធ្វើនូវអំពើមួយ ដែលមិនអាចជួសជុលបានវិញឡើយ តែសំនួរសួរថា តើ​បុរសនេះ [...]

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រ​គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់​ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។


កញ្ញា ធី សុវណ្ណថា ថតពីមនុស្សសហគមន៍ជនជាតិវៀតណាម នៅទន្លេសាប។ (រូបថត ហ្វេសប៊ុក)

អន្តោប្រវេសន៍ - យុវតីដែលមានភាពល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុក នាងធី សុវណ្ណថា បានពន្យល់ថា រដ្ឋាភិបាល​ប្រទេសថៃ​ ដើម្បីការពារផលប្រយោជន៍ របស់ពលរដ្ឋនិងប្រទេសគេ ប្រទេសថៃគ្មានភាពស្ទាក់ស្ទើរ​ក្នុង​ការបណ្តេញពលករកម្ពុជា [...]

តក់​ស្លុត ព្រោះ​យុវជន​ស្រវឹង​ធ្លាក់​ភ្នែក ច្រឡំ​ទ្វា​យន្ដហោះ ថា​ជា​ទ្វា​បង្គន់!

តក់​ស្លុត ព្រោះ​យុវជន​ស្រវឹង​ធ្លាក់​ភ្នែក ច្រឡំ​ទ្វា​យន្ដហោះ ថា​ជា​ទ្វា​បង្គន់!

អ្នកដំណើរជាតិប៉ូឡូញមួយរូប ដែលជិះនៅលើយន្ដហោះ រ៉ៃអានអ៊ែរ (Ryanair) ដែលហោះភ្ជាប់ពីទីក្រុងក្រាខូវី (Cracovie) ប្រទេសប៉ូឡូញ ទៅកាន់រដ្ឋធានី ឌុយប្លាំង (Dublin) ប្រទេសអៀឡង់ បានព្យាយាមបើកទ្វាក្រោយ របស់​យន្ដហោះ ព្រោះបានច្រឡំថា ជាទ្វាបង្គន់នៅលើយន្ដហោះ។


យន្ដហោះ របស់ក្រុមហ៊ុន រ៉ៃអានអ៊ែរ។ (រូបថត ឯកសារ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ជ្រួលច្របល់ - ត្រូវតែបង្កើតឲ្យមានជាបញ្ហា ទើបគេហៅថាសត្វមនុស្ស។ ហើយបើអាចធ្វើបាន គេគួរតែធ្វើការហាម​ឃាត់ ការផឹកសុរាជាតិស្រវឹង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...