បែកធ្លាយរូបស្រាតនៅហូលីវូដ៖ ជើនីហ្វើរ ឡរ៉េន ចេញមុខប្រតិកម្ម
ក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យទស្សនាវដ្ដី វ៉ានីធី ហ្វែរ (Vanity Fair) របស់អាមេរិក នាង ជើនីហ្វើរ ឡរ៉េន បានពោលបញ្ជាក់ថា៖ «វាជាខ្លួនរបស់ខ្ញុំ ហើយវានៅតែជាជម្រើសរបស់ខ្ញុំ។ រឿងដែលមិនមែនជាជម្រើសរបស់ខ្ញុំ ជាក្លាយជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត។»
នាងបានបន្ថែមទៀតថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែក ថាយើងកំពុងរស់នៅក្នុងពិភពលោក ដ៏អាក្រក់មួយ។ ហើយរឿងនេះ មិនមែនជារឿងអាស្រូវទេ តែវាជាឧក្រិដ្ឋកម្មផ្លូវភេទ។ ជាការរំលោភបំពានខាងផ្លូវភេទ។ វាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ យើងត្រូវធ្វើការផ្លាស់ប្ដូរច្បាប់ ដើម្បីឲ្យបណ្ដាគេហទំព័រទាំងនោះ មានការទទួលខុសត្រូវ។»
តារាភាពយន្ដល្បី នៅក្នុងភាពយន្ដ X MAN រូបនេះ បានរងគ្រោះនឹងយុទ្ធនាការវាយលុក (Celebgate) ចូលទៅលួចទិន្នន័យ ក្នុងគណនីអាយក្លាវ (iCloud) របស់នាង [...]