Posts in ‘តារា ជនល្បីៗ’ Category

មូលហេតុ​សំខាន់៣ ដែល​ធ្វើ​ឱ្យ​តារា​សម្តែង​ស្រី​ម្នាក់​លោត​ទឹក​សម្លាប់​ខ្លួន

មូលហេតុ​សំខាន់៣ ដែល​ធ្វើ​ឱ្យ​តារា​សម្តែង​ស្រី​ម្នាក់​លោត​ទឹក​សម្លាប់​ខ្លួន

រឿងរ៉ាវនៃការលោតទឹកសម្លាប់ខ្លួន របស់ស្រ្តីដែលគេស្គាល់ថា ជាតារាសម្តែង ប៉ុន្តែមិនសូវមានឈ្មោះ​បោះ​សម្លេង​ប៉ុន្មានឡើយ នៅក្នុងពិភពសិល្បៈ បានល្បីខ្ទខ្ទារ ពេញបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន ដែល​បាន​ធ្វើការ​ចុះ​ផ្សាយ អំពីករណីលោតទឹកសម្លាប់ខ្លួនរបស់នាង។

ស្ដ្រីវ័យក្មេង ដែលអាយុជាង២០ឆ្នាំ និងជាតារាសម្ដែង ប៉ងធ្វើអត្ដឃាត ដោយលោតសម្លាប់ខ្លួននេះ បាន​កើត​ឡើង​កាលថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៤ កន្លងមកនេះ វេលាម៉ោង ប្រមាណ ៨ និង៣០នាទីព្រឹក នៅ​លើ ស្ពាន​ជ្រោយ​ចង្វារ ប៉ែកខាងកើតស្ថិតក្នុង ទឹកដី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ការសម្រេចចិត្ដ​ធ្វើ​អត្ដឃាតដោយ លោតពីលើស្ពានខាងលើនេះត្រូវបានប្រភពនានា ក៏ដូចសារព័ត៌មួយចំនួន​អះអាងថា នេះ​ដោយសារតែ តែរូបនាង​មានវិបត្ដិស្នេហាចុងក្រោយ ខណៈបុរសជាសង្សាររបស់ខ្លួន ដែលជាមន្ដ្រី​ថ្នាក់​ឧត្ដមសេនីយ៍បានវាយនាង ទើបនាងតូចចិត្ដសម្រេច មកលោត កសម្លាប់ខ្លួនតែម្ដង។

[...]
ប៉ីប៉ីឌី បក​ស្រាយ​ពី​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្អើល​ហ្វេសប៊ុក

ប៉ីប៉ីឌី បក​ស្រាយ​ពី​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្អើល​ហ្វេសប៊ុក

រូបភាពនៃគ្រោះថ្នាក់ចរចារណ៍ របស់តារាហ្វេសប៊ុកដ៏ល្បី ប៉ីប៉ីឌី ដែលបានបង្ហោះកាលពីពេលកន្លងទៅថ្មីនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្កការចាប់អារម្មណ៍ខ្លាំង ខណៈពេលតារាហ្វេសប៊ុក ដ៏ល្បីល្បាញ​រូបនេះ បានបង្ហោះរូបភាព គ្រោះថ្នាក់ចរាចរណ៍ ដោយមានឈាមប្រលាក់ស្រោចលើ ដែលគេមិនដឹងថា មិន​ដឹងថាស្លាប់ ឬរស់យ៉ាងណានោះទេ។ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលគាំទ្រ ប៉ីប៉ីឌី បានសម្តែងអាការៈ​ភ័យគ្រប់ៗគ្នា និងបាននាំផ្តល់យោបល់ ដោយការងឿងឆ្ងល់ថា ពេលតើពេលនេះតើប៉ីប៉ីឌី នឹងទៅជាយ៉ាង​ម៉េចទៅហើយ? រូបភាពបែកឈាមកក្លាក់ ដេកស្តូកស្តឹងនៅលើថ្នល់នេះក៏ត្រូវគេ ចែកចាយជាបន្តបន្ទាប់​ផង​ដែរ។

ប៉ុន្តែប្រិយមិត្តហ្វេសប៊ុកមួយរូប ដែលដឹងថា នេះជាការសម្តែងរបស់ប៉ីប៉ីឌី បានបញ្ចេញឆ្លើយមកវិញ [...]

តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារា​ភាពយន្ដ​ហូលីវូដ រ៉ូប៊ីន វីល្លៀម ​ធ្វើ​អត្តឃាត​ស្លាប់​ បើ​តាម​អាជ្ញាធរ

តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម (Robin Williams) ត្រូវបានគេរកឃើញស្លាប់ ក្នុងអាយុ៦៣ឆ្នាំ នៅក្នុង​លំនៅ​ដ្ឋាន​របស់លោក ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីពាក់រសៀលថ្ងៃចន្ទទី១១ ខែសីហាម្សិលម៉ិញ។ បើតាម​ការ​កត់សម្គាល់នៅនឹងកន្លែង ដោយអាជ្ញាធរបានឲ្យដឹងថា នេះជាករណីធ្វើអត្តឃាត ដោយការអត់ដង្ហើម។


តារាភាពយន្ដដ៏ល្បី លោក រ៉ូប៊ីន វីល្លៀម នៅហូលីវូដ។

តារាភាពយន្ដ - នគរបាលប្រចាំតំបន់បានប្រកាស នៅក្នុងសេចក្ដីថ្លែងព័ត៌មានមួយថា៖ «ករណីមរណភាពដ៏​តក់​ស្លុត​មួយ ត្រូវបានប្រកាសឲ្យដឹង នៅម៉ោង១២និង២នាទី ហើយត្រូវបានកំណត់អត្តសញ្ញាណបាន ជាតារាភាពយន្ដ លោក រ៉ូប៊ីន វីល្លៀម អាយុ៦៣ឆ្នាំ ក្នុងលំនៅដ្ឋាននាក្រុង ទៀប៊ូរ៉ុង [...]

អ្នក​ស្អំ​បេះដូង រតនៈ ពិសី ជា​មន្រ្តី​នគរបាល​ស័ក្តិ​ ៤ កន្លះ

អ្នក​ស្អំ​បេះដូង រតនៈ ពិសី ជា​មន្រ្តី​នគរបាល​ស័ក្តិ​ ៤ កន្លះ

ក្រោយពីបែកគ្នានៅអំឡុងចុង​ឆ្នាំ​២០១៣ ពីបុរសវ័យក្មេងម្នាក់ រស់នៅប្រទេសបារាំង ដែលមានទំនាក់ទំនងជាង​ពីរឆ្នាំ​មក​ហើយនោះ  កញ្ញា រតនៈ ពិសី ជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម RGB បានជំពប់ស្នេហ៍​ជាមួយបុរសក្នុង​ស្រុកម្នាក់​ទៀត អាយុ៣៧ឆ្នាំ ជាមន្រ្តីប៉ូលិសស័ក្តិ៤ កន្លះ។


កញ្ញា រតនៈ ពិសី។ (រូបថត ហ្វេសប៊ុក)

តារា - ក្នុងឆ្នាំ២០១៤នេះ កញ្ញា រតនៈ ពិសី ហាក់មានរាសីទ្បើងខ្ពស់ត្រដែត ស្របពេលអាជីពសិល្បៈ កំពុងមាន​ទីផ្សារ​យ៉ាងផុសផុលនោះ ថ្មីៗនេះ នាងក៏ទើបនឹងសម្ពោធហាងម៉ាស្សា និងស្ទីម មួយកន្លែង មានទីតាំងនៅម្តុំ​សាលា​សន្ធរម៉ុកដែរ។ ស្របពេលដែល ជីវិតរបស់តារារូបនេះកាន់តែមានភាពហឺហា និងក្រោយពីសម្ពោធហាងថ្មី​មិន​ទាំង​បានមួយខែផង ស្រាប់តែលេចឮថា [...]

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ធី សុវណ្ណថា ថា​រដ្ឋាភិបាល​ ហ៊ុន សែន មិន​ហ៊ាន​ដេញ​យួន

ក្នុងដំណើរទៅកំសាន្ត លើទឹកដីខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាងកង្រី កាលពីពេលថ្មីនេះ យុវតី ធី សុវណ្ណថា អ្នកគាំទ្រ​គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិ បានអះអាងថា សមត្ថកិច្ចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ហើយក៏មិនបានដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់របស់​ប្រទេសកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ។


កញ្ញា ធី សុវណ្ណថា ថតពីមនុស្សសហគមន៍ជនជាតិវៀតណាម នៅទន្លេសាប។ (រូបថត ហ្វេសប៊ុក)

អន្តោប្រវេសន៍ - យុវតីដែលមានភាពល្បីល្បាញលើបណ្ដាញសង្គមហ្វេសប៊ុក នាងធី សុវណ្ណថា បានពន្យល់ថា រដ្ឋាភិបាល​ប្រទេសថៃ​ ដើម្បីការពារផលប្រយោជន៍ របស់ពលរដ្ឋនិងប្រទេសគេ ប្រទេសថៃគ្មានភាពស្ទាក់ស្ទើរ​ក្នុង​ការបណ្តេញពលករកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...