Posts in ‘ការរស់នៅប្រចាំថ្ងៃ’ Category

បង​ប្អូន​១១​នាក់ ពិការ​ភ្នែក​៤​នាក់ បង្កើត​វង់​តន្ត្រី​បន្ធូរ​បន្ទុក

បង​ប្អូន​១១​នាក់ ពិការ​ភ្នែក​៤​នាក់ បង្កើត​វង់​តន្ត្រី​បន្ធូរ​បន្ទុក

ក្រុមគ្រួសារ ដ៏មានសមាជិកច្រើននេះ រស់នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល មានម្តាយឈ្មោះ ស្រេង ឡេង អាយុ៥៤ឆ្នាំ និងឪពុកឈ្មោះ ផង់ ភើយ អាយុ ៥៧ឆ្នាំជាមេគ្រួសារ។ ក្នុងគ្រួសារ ដែលមានសមាជិក ១១​នាក់​នោះ មានបងប្អូនប្រុស៣នាក់ ស្រី៨នាក់។ ស្រ្តីជាម្តាយ មិននឹកស្មានថា កូនរបស់ខ្លួនទាំងអស់ ជួបរឿងអកុសល រហូត​ដល់​ទៅ៤នាក់ ដែលពិការភ្នែកពីកំណើត។

ស្រ្តីម្នាក់ ពីក្នុងចំណោមបងប្អូនពិការភ្នែក ទាំង៤នាក់ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងនៅថ្ងែទី១៦ ខែមិនា ឆ្នាំ​២០១៥នេះថា នាងឈ្មោះ ឆើយ សារ៉ា រីឯបងប្អូនបង្កើត ដែលពិការភ្នែកដែរនោះ ម្នាក់ឈ្មោះ ឆើយ ស្រីពៅ អាយុ១៣ឆ្នាំ ម្នាក់​ទៀតឈ្មោះ ឆើយ កូឡា អាយុ១៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឆើយ សេងលី។ ស្ត្រីអាយុ២២ឆ្នាំ ដែលមានស្វាមី ជាជន​ពិការ​ដូចគ្នា បានប្រសូតកូនប្រុសអាយុ៧ខែ។

ដោយសារមានជីវភាពខ្វះខាត ទើបបងប្អូនពិការភ្នែកទាំងបួន បានបង្កើតជាក្រុមតន្រ្តីមួយ [...]

ជីវិត​កម្មករ​អូស​រទេះ ចំណាយ​កម្លាំង​ច្រើន តែ​ទទួល​កម្រៃ​បាន​តិច​តួច

ជីវិត​កម្មករ​អូស​រទេះ ចំណាយ​កម្លាំង​ច្រើន តែ​ទទួល​កម្រៃ​បាន​តិច​តួច

កម្មករប្រើកម្លាំងអូសរទេះ មកធ្វើការនៅរាជធានីភ្នំពេញ កំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហា ដែល​ទាក់​ទង​នឹងចំណូល មិនសមប្រកប នៅចំពោះការបញ្ចេញកម្លាំងច្រើន ពន់ប្រមាណ។ ជាមួយនឹងការត្អូញត្អែរ បានព្រឹក​ខ្វះ​ល្ងាច ហូបមិនគ្រប់គ្រាន់ជាប្រចាំ និងគ្មានកន្លែងស្នាក់នៅសមរម្យនោះ ពួកគាត់ទាំងនោះ បានរៀបរាប់ថា ពេលខ្លះ​រក​ចំណូល បានត្រឹមតែ ៥០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

កម្មករអូសរទេះម្នាក់ នៅផ្សារដើមគ រាជធានីភ្នំពេញ លោក គូវ ភា ក្នុងវ័យ៥៥ឆ្នាំ មកពីខេត្តស្វាយរៀង បានឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី៦ខែមិនាឆ្នាំ២០១៥ថា លោក ត្រូវបានកូនចៅ ទុកឲ្យនៅតែម្នាក់ឯង និងគ្មាន​អ្នកទីពឹង ដែលជំរុញឲ្យលោក ត្រូវសម្រេចចិត្តចាកចេញពីស្រុក មកធ្វើអ្នកអូសរទេះនៅភ្នំពេញ។ សព្វថ្ងៃ បុរស​ចំណាស់​មិនមានលទ្ធភាព ជួលផ្ទះគេរស់នៅ ក្នុងរាជធានីភ្នំពេញទេ ប៉ុន្តែទីស្នាក់អាស្រ័យ នៅពេលយប់របស់លោក គឺ​នៅ​លើ​រទេះ​ដែលលោក [...]

ស្រណោះ​ខាត់​ណា បង្ហូរ​ទឹក​ភ្នែក

ស្រណោះ​ខាត់​ណា បង្ហូរ​ទឹក​ភ្នែក

ខាងក្រោមនេះ លោកអ្នកនឹងបានដឹងពីរបៀបធ្វើ និងគ្រឿងផ្សំមួយចំនួន ដែលងាយនឹងរកបាន ហើយមិនតែប៉ុណ្ណោះ របៀបធ្វើទៀតសោធ ក៏មិនលំបាកក្នុងការចំអិន ទាំងបន្លែទាំងសាច់នោះដែរ។ គ្រឿងទាំងនោះ អ្នកអាចបន្ថយឬបន្ថែម ទៅតាមចំណង់ចំណូលចិត្ ឬទៅតាមបរិមាណសមាជិក នៃគ្រួសារលោកអ្នក។

គ្រឿងផ្សំរបស់ «ស្រណោះខាត់ណា បង្ហូរទឹកភ្នែក» មាន៖ ខាត់ណា សាច់គោ ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ក្រូចឆ្មា ស្ករស ម្សៅស៊ុប អំបិល និងប៊ីចេង។ ដំបូងយកខាត់ណា ទៅកាត់វាជាកង់ៗ តាមដែលអ្នកចូលចិត្ត ទាំងស្លឹកទាំងដើម។ ចំណែកឯសាច់គោវិញ ហាន់ជាចំណិតស្តើង ក្នុងនោះម្ទេសស្រស់ ត្រូវចិញ្ជាំឲ្យល្អិតបន្តិច ជាមួយនឹងខ្ទឹមក្រហម និង​ខ្ទឹមស ខណៈក្រូចឆ្មារ ត្រូវច្របាច់យកតែទឹកប៉ុណ្ណោះ។

ចូលមកដល់វិធីសាស្ត្រក្នុងការធ្វើ៖ ដំបូងលោកអ្នកត្រូវដាំទឹកឲ្យពុះ១០០អង្សា ដើម្បីស្រុះបន្លែខាត់ណា ដែលបាន​ចិត​រួច។ តែនៅក្នុងទឹកដែលលោកអ្នកដាំ ត្រូវដាក់ប្រេងឆាចូលបន្តិចផង [...]

នៅ​តូច​មិន​ទាំង​ស្គាល់​ឈ្មោះ​ឪពុក​ម្តាយ​ផង តែ​ចេះ​ដើរ​រកប្រាក់

នៅ​តូច​មិន​ទាំង​ស្គាល់​ឈ្មោះ​ឪពុក​ម្តាយ​ផង តែ​ចេះ​ដើរ​រកប្រាក់

ក្នុងថាស ដែលពេញប្រៀបដោយផ្លែឈើ ច្រកផ្លាស្ទិចជិត រៀបជាគំនរបួនទៅប្រាំជាន់ ក្មេងប្រុសម្នាក់នេះ ដើរ​រកអតិថិជនរបស់ខ្លួន ដែលកំពុងទទួលទានអាហារ នៅក្នុងហាងចំណីជាច្រើន ស្ថិតនៅខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ភាពឆ្លាតវៃរបស់កុមារតូចម្នាក់នេះ បានធ្វើភ្ញៀវនៅក្នុងហាងគ្រប់តុ ចាប់ភ្លឹកមើលក្មេង​ប្រុស​ម្នាក់នោះ ទាំងសម្តីកោតសរសើរនៅក្នុងចិត្ត លាយឡំជាមួយនឹងភាពអាណិតអាសូរ។ មានអ្នកខ្លះ បាន​ហៅ​កុមារយើងមកជិត ដើម្បីទិញផ្លែឈើដែលកុមារលក់។ ឯអ្នកខ្លះទៀតបានហុចលុយឲ្យ ប៉ុន្តែកុមារបែរជាមិន​ទទួលប្រាក់«ដាក់ទាន»នោះទៅវិញ។

ការចាប់អារម្មណ៍ដ៏ច្រើនទាំងនេះ បានបណ្តាលឲ្យអ្នកសាព័ត៍មាន របស់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូជួប​សាក​សួរផ្ទាល់ ជាមួយក្មេងដ៏តូចមួយនេះ នៅលា្ងចថ្ងៃទី៤កុម្ភៈឆ្នាំ២០១៥។ មានឈ្មោះ ហុង កុមារយើងទើបនឹង​មានអាយុ៤ឆ្នាំប៉ុណ្ណោះ ហើយកំពុងរស់នៅ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និយាយទាំងសម្លេង​ដ៏តូច​ឆ្មារ កុមារ [...]

ញាំល្ហុងម្ហូបខ្មែរ! ម្ហូប​ងាយ​ធ្វើ​សម្រាប់​គ្រួសារ​អ្នក

មាន​មុខ​ម្ហូប​ច្រើន​ណាស់ ដែល​ធ្វើ​ចេញ​ពី​ផ្លែ​ល្ហុង។ ពេល​នេះ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​សូម​បង្ហាញ​ពី​របៀប ធ្វើ​ម្ហូប​មួយ​ដែល​ងាយៗ ហើយ​លោក​អ្នក​អាច​អនុវត្តន៍​បាន នៅ​ក្នុង​គ្រួសារ គឺ​«ញាំ​ល្ហុង»។ ការ​រៀបចំ​ម្ហូប​ចំណី​នេះ ប្រើ​រយៈ​ពេល​រហ័ស​ក្នុង​ការ​ចំអិន ហើយ​ចំណាយ​តិច និង​មាន​ឱជារស​ឆ្ងាញ់​ពិសា។ តាម​រយៈ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ លោក អ៊ឹម វិតន៍ ដែល​ជា​​ចុងភៅ​ជំនាញ​ប្រចាំ​នៅ​សណ្ឋាគា រ៉ូយ៉ាល់ សូម​ចូល​ខ្លួន​មក​បង្ហាញ​លោក​អ្នក​នូវ​គ្រឿង​ផ្សំ និង​វិធី​ធ្វើ ដូច​ខាង​ក្រោម ៖

គ្រឿងផ្សំ៖ ល្ហុងខ្ចី, ជីគ្រប់មុខ, ទឹកត្រី, ស្ករ, ទឹកអំពិលទំ, បង្គារក្រៀម, សណ្តែកដី, ខ្ទឹម ស, កាពិ, ម្ទេស, ប៉េងប៉ោះ, សណ្តែកគួ, អំប៊ិល។គ្រឿងផ្សំទាំងអស់នេះ លោកអ្នកអាចអនុវត្តន៍ធ្វើ បានតាមបរិមាណ​នៃ​គ្រួសារ​អ្នក និងតាមចំណង់ចំនូលចិត្ត ដែលលោកអ្នកត្រូវការ។

វិធីធ្វើ៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...