កោះល័នតានៅកម្ពុជា៖ កម្មវិធីទូរទស្សន៍លប់ចោល ក្រោយមរណភាពបេក្ខជន
សាកសពបេក្ខជន នៅក្នុងកម្មវិធីទូរទស្សន៍បារាំង ដែលសង្ស័យបានស្លាប់ នឹងជម្ងឺ«គាំងបេះដូង» នៅក្នុងពេលដំណើរការថតនោះ ត្រូវបានដឹកទៅដល់រាជធានីភ្នំពេញរួចរាល់ហើយ។ ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ ដែលជាម្ចាស់កម្មវិធី បានសម្រេចចិត្ត«លប់ចោល» វគ្គ២០១៣នេះ ដែលកំពុងតែថត នៅលើកោះរ៉ុង ក្នុងផ្ទៃសមុទ្រខ្មែរ។
រូបថតឯកសារ បង្ហាញពីបេក្ខជន និងពិធីករ កាលពីរគ្គទី១២ ក្នុងប្រទេសម៉ាឡេស៊ី។
ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ បានសម្រេចចិត្ត«លប់ចោល» វគ្គទី១៦ឆ្នាំ២០១៣នេះជាស្ថាពរ នូវកម្មវិធី«កោះល័នតា (Koh Lanta)»ដ៏ល្បី ដែលទើបនឹងចាប់ផ្ដើមថត កាលថ្ងៃសុក្រទី២២ខែមិនានេះ នៅកម្ពុជា បន្ទាប់ពីបេក្ខជនម្នាក់អាយុ ២៥ឆ្នាំ បានស្លាប់ដោយសារជម្ងឺគាំងបេះដូង។
«អ្វីដែលច្បាស់ គឺវគ្គនេះនៅកម្ពុជា [...]