Posts in ‘ភ្លេង ចំរៀង’ Category

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គរួចមក បេក្ខនារី យ៉ង់ នីតា បានឈានដល់វគ្ គLive show សប្តាហ៍ទី៣ ដែល​មានបេក្ខជន និងបេក្ខនារីសរុបចំនួន១០នាក់ ប្រកួតក្នុងវគ្គវនេះ ហើយក៏ជាវគ្គ ដែលបេក្ខនារីរូបនេះ ត្រូវចាក​ចេញ​ទាំងខកបំណង និងស្ទើតែនិយាយមិនរួច នៅបន្ទាប់ពីបានដឹងលទ្ធផល ហើយពិធីករ បានប្រគល់មេក្រូ ដើម្បី​ឲ្យនាងនិយាយ ទៅកាន់បងប្អូនទស្សនិកជន។

នៅក្នុងវគ្គនេះ កម្មវីធីតម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំងអស់ ជ្រើសរើសបទចម្រៀង សម័យដើម (សត្សវត្តទី៦០ ឬ៧០) មកបកស្រាយ។ ចំណែកបេក្ខនារី នីតា ដែលវ័យ១៩ ឆ្នាំ បានបកស្រាយបទចម្រៀងមួយបទ មាន​ចំណង​ជើងថា «ទុំមុនស្រគាល» ឬ«ស្តាយភាពក្រមុំ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងជំនាន់ដើម នាង រស់ សេរីសុទ្ធា។

បន្ទាប់ពីបានវឹកហាត់ អស់រយះជាងបីខែ បេក្ខនារីរូបនេះបានប្រឹងប្រែង ច្រៀងអស់ពីសមត្ថភាពដើម្បី អាច​ឈាន​ទៅវគ្គបន្ត តែគួរឲ្យសោកស្តាយ ព្រោះបេក្ខនារីរូបនេះបានធ្លាក់ចេញ [...]

ផ្អើល​នឹង​នាង ខ្ញុុង ថា​«ប្តី​ខ្ញុំ​ចាស់​តែ​លួច​ក្បត់​ខ្ញុំ»

ផ្អើល​នឹង​នាង ខ្ញុុង ថា​«ប្តី​ខ្ញុំ​ចាស់​តែ​លួច​ក្បត់​ខ្ញុំ»

បន្ទាប់ពីបានទទួលបាន នូវការគាំទ្រ ពីទស្សនិជន ជាមួយនឹងបទចម្រៀង រាំវង់សារ៉ាវ៉ានឡាំលាវមួយចំនួន នា​រដូវកាលចូលឆ្នាំថ្មី ប្រពៃណីជាតិរួចមក ឥលូវនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានច្រៀង​ចម្រៀង​ថ្មី​មួយ​ទៀត ដែលបានទាក់ទាញ ការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន។ ចម្រៀងថ្មីនេះ មានលក្ខណៈ បែប​មនោសញ្ចាតនាកំសត់ ហើយមានចំណងជើងថា «ប្តីខ្ញុំចាស់តែលួចក្បត់ខ្ញុំ»។

ប្រិយមិត្ត និងទស្សនិជនយ៉ាងច្រើន បានសរសើរថា ចម្រៀងនេះពិរោះ ហើយមានន័យ ត្រូវនឹងស្ថានភាព​សង្គម​សព្វថ្ងៃ។

បទចម្រៀងនេះ ច្រៀងរៀបរាប់ពីទុក្ខសោក របស់ភរិយាម្នាក់ ដែលយកស្វាមីចាស់ ស្មានថាស្មោះត្រង់ចេះគិត តែផ្ទុយទៅវិញ បែរជាត្រូវខកបំណង ព្រោះប្តីសាវា មានស្រីក្មេង បំផ្លាញលុយកាកខ្ទេចខ្ទី និងលែងគិតគូរ ដល់​ប្រពន្ធកូនអ្វីទាំងអស់ គិតតែមានស្រីសប្បាយហ៊ឺហា។ ជាចុងក្រោយ តារាកប្លែងដ៏ស្រស់សោភា ប្រចាំនៅ​ទូរទស្សន៍​ស៊ីធីអិន (CTN) នាង ខ្ញុុង [...]

Cambodian Idol៖ ម៉ៅ ហាជី ធ្វើឲ្យ ព្រាប សុវត្ថិ អត់អីនិយាយ

Cambodian Idol៖ ម៉ៅ ហាជី ធ្វើឲ្យ ព្រាប សុវត្ថិ អត់អីនិយាយ

បន្ទាប់ពីបានឆ្លងកាត់​វគ្គជាច្រើនរួចមក បេក្ខជន ម៉ៅ ហាជី បានឈានដល់វគ្គ «Live show» ក្នុងសប្តាហ៍ទី២ ដែល​មានបេក្ខជនសរុបចំ នួន ១០ នាក់ ដែលសុទ្ធតែមានសមត្ថភាព ក្នុងការច្រៀងគ្រប់ៗគ្នា។ ប៉ុន្តែអ្វីដែល​ប្លែក​នោះ គឺបេក្ខជនរូបនេះ បានវិវត្តខ្លួនពីមួយវគ្គ ទៅមួយវគ្គ កាន់តែខ្លាំងឡើង រហូតធ្វើឲ្យគណះកម្មការទាំង ៤ រូប មិន​សរសើរ​មិនបាន។

ក្នុងវគ្គ «Live show» សប្តាហ៍ទី២ បេក្ខជន ម៉ៅ ហាជី ដែលមានដើមកំណើត នៅខេត្តបាត់ដំបង បាន​បក​​ស្រាយ​បទចម្រៀងមួយ ដែលមានចំណងជើងថា «បោក»ដែលជាសំនៀងដើមរបស់លោក ខេមរៈ សិរីមន្ត។ បេក្ខជន​នេះ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិជន ដែលទស្សនាផ្ទាល់ និងនៅតាម​បណ្តាញ​សង្គម។ លើសពីនេះទៅទៀត លោកក៏ជាបេក្ខជន ដែលបានទទួលការផ្ញើសារគាំទ្រ ច្រើនជាង​គេ​បំផុត នៅ​ក្នុង​ចំណោម​បេក្ខជនទាំង១០រូប នោះដែរ។

ចំណែកឯគណះកម្មការទាំង៤រូបវិញ បានសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពរបស់បេក្ខរូបនេះ។ [...]

ឆាយ វីរ:យុទ្ធ ប្រលង​បាក់​ឌុប​ធ្លាក់ មាន​វិប្បដិសារី?

ឆាយ វីរ:យុទ្ធ ប្រលង​បាក់​ឌុប​ធ្លាក់ មាន​វិប្បដិសារី?

ផលិតកម្មសាន់ដេ បានចេញបទចម្រៀងថ្មីមួយបទ ស្របពេលដែលលទ្ធផលប្រលងបាក់ឌុប ទើបតែប្រកាស​ចេញ កាលពីពេលថ្មីៗកន្លងមក។ បទនេះមានចំណងជើងថា «វិប្បដិសារីសិស្សធ្លាក់បាក់ឌុប» ច្រៀងដោយ​តារាចម្រៀង ដែលមានសំនៀងដ៏ពិរោះ គឺលោក ឆាយ វីរ:យុទ្ធ បង្កឲ្យមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់​ទស្សនិកជន។

បទចម្រៀង បានបង្កចំណាប់អាម្មរណ៍មិនធម្មតា ដល់អ្នកគាំទ្រ ដោយសារតែអត្ថន័យ ក្នុងបទចម្រៀង និង​ជា​ស្នាដៃថ្មី បាញ់ឆ្ពោះទៅរកសិស្ស រៀនថ្នាក់ទី១២ នៃសាលារៀនចំណេះទូទៅ ជាពិសេស បង្ហាញពីការ​សោក​ស្តាយ របស់សិស្សដែលចេះតែដើរលេងហ៊ឺហា និងគេចសាលាមិនខំរៀន... លទ្ធផលចុងក្រោយ គឺ​ប្រលង​ធ្លាក់ និងនៅសល់តែវិប្បដិសារី ស្ពាយជាប់ខ្លួន តែប៉ុណ្ណោះ៕


» ចង់ដឹងថាបទនេះពិរោះ និងមានអត្ថន័យយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

Cambodian Idol៖ ការធ្លាក់របស់ សុបិណ្ឌ បង្ខូចសុបិន្តអ្នកគាំទ្រ

នៅថ្ងៃអាទិត្យ ទី ០៦ ខែ កញ្ញា ឆ្នាំ២០១៥ នេះ បេក្ខជន លន់ សុបិណ្ឌ បានឈានមកដល់វគ្គ Live show នៅ​ក្នុង​សប្តាហ៍ទី១ ដែលមានបេក្ខជនចំនួន ១២ នាក់ បានចូលរួម ក្នុងការប្រកួត។ ប៉ុន្តែបេក្ខជន លន់ សុបិណ្ឌ ដែល​សម្បូរដោយក្ដីសង្ឃឹមនោះ បានបិតបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន ដោយយុវជនរូបនេះ ត្រូវចាកចេញ​ពីកម្មវីធី​ប្រកួត​ប្រជែង របស់ទូរទស្សន៍ហង្សមាស ក្រោមក្រសែរភ្នែកសោកស្តាយ ពីសំណាក់អ្នកគាំទ្រជាច្រើន។ អ្នកគាំទ្រ​ទាំង​នោះ បានថ្លែងថា មិនគួរនឹងឲ្យយុវជន លន់ សុបិណ្ឌ ធ្លាក់ដូច្នេះសោះ។

បេក្ខជន លន់ សុបិណ្ឌ ដែលមានវ័យ ២៤ឆ្នាំ និងមានដើមកំណើត នៅរាជធានីភ្នំពេញ នៅវគ្គនេះ មាន​លេខ​រៀង៣ សម្រាប់សំគាល់ ឲ្យអ្នកគាំទ្របោះឆ្នោត តាមរយះការផ្ញើសារ។ យុវជន សុបិណ្ឌ បានបកស្រាយ​បទ​ចម្រៀង​មួយបទ មានចំណងជើងថា «អន្ទងស្នេហ៍» និងទំនងជាមិនបានសណ្ដំ ឲ្យទស្សនិកជននានា បោះ​ឆ្នោត​គាំទ្របេក្ខជននោះឡើយ។ សម្រាប់អ្នកគាំទ្រ របស់បេក្ខជន សុបិណ្ឌ វិញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...