រងទឹកអាស៊ីត ធ្វើឲ្យខ្ទេចមុខនិងខ្វាក់ភ្នែក ព្រោះ... ច្រឡំមនុស្ស
ជនជាប់ចោទ លោក ដេវីដ ហ្វីលីព (David Phillips) ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបានបង្ករបួសស្នាម នៅលើបុរសម្នាក់ដោយទឹកអាស៊ីត។ ជនជាប់ចោទ បានទទួលស្គាល់ថា បានបង្កនិងរៀបចំគម្រោងការទុកជាមុន នូវការស្រោចទឹកអាស៊ីតនេះ ដោយសារខ្លួនបានជឿជាក់ថា បុរសជាជនរងគ្រោះ បានបំពានខាងផ្លូវភេទ ទៅលើសាច់ញាតិខ្លួនម្នាក់។ ប៉ុន្តែ លោក ដេវីដ ហ្វីលីព បានយល់ច្រឡំ ទៅលើអត្តសញ្ញាណ របស់អ្នកប្រព្រឹត្តិ។
លោក អេនឌ្រៀស គ្រីស្តូហ្វើរូស (Andreas Christopheros) ដែលជាជនរងគ្រោះ បានឆេះដាច់មុខរលេះរលួយ និងបានខ្វាក់ភ្នែកមួយចំហៀង។ លោកត្រូវបានវាយប្រហារ ដោយទឹកអាស៊ីត កាលពីខែធ្នូឆ្នាំទៅម៉ិញ នៅក្នុងគេហដ្ឋានរបស់លោក នាក្រុង «Truro» ស្ថិតក្នុងភាគខាងត្បូង នៃចក្រភពអង់គ្លេស។ កាលណោះ លោក អេនឌ្រៀស នៅក្នុងផ្ទះរបស់លោក ដូចធម្មតា ហើយបានចេញ មកបើកទ្វាឲ្យលោក ដេវីដ ហ្វីលីព។ រំពេចនោះ លោក ដេវីដ បានស្រែកឡើងថា៖ [...]