ISIS បោះយុវជនជំទង់ស្រឡាញ់ភេទដូចគ្នាម្នាក់ ពីលើដំបូលផ្ទះ
បន្ទាប់ត្រូវបានចាប់រំលោភ ដោយមេដឹកនាំតំបន់ម្នាក់ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) រួច យុវជនជំទង់អាយុ១៥ឆ្នាំម្នាក់នេះ ត្រូវបានសមាជិក របស់ក្រុមរដ្ឋអ៊ីស្លាមផ្សេងទៀត ចាប់បោះទម្លាក់ ពីលើដំបូលផ្ទះ ក្នុងក្រុងតូចមួយឈ្មោះ ឌើអៀ នៃប្រទេសស៊ីរី នៅចំពោះមនុស្សរាប់សិបនាក់ ដែលចូលរួមក្នុងការប្រហារជីវិត។ នេះបើតាមការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មាន របស់ប្រទេសស៊ីរី ដែលបានផ្សាយ កាលពីម្សិលម៉ិញ។
ទីភ្នាក់ងារព័ត៌មាន បានស្រង់យកការអះអាង របស់សាក្សីជាច្រើននាក់ មកធ្វើសេចក្ដីរាយការណ៍ថា យុវជនជំទង់រងគ្រោះ ដែលស្រឡាញ់ភេទដូចគ្នា ត្រូវបានកងកម្លាំងរបស់ក្រុមរដ្ឋអ៊ីស្លាម ចាប់ខ្លួននៅក្នុងផ្ទះ របស់មេដឹកនាំតំបន់ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលបានចាប់រំលោភយុវជននោះ ជាច្រើនដង។ មេដឹកនាំតំបន់នោះ មានឈ្មោះថា «Abu Zaid al-Jazrawi»។
[...]