ភេរវកម្មនៅប៊ែរឡាំង៖ ១សែនអ៊ឺរ៉ូ សម្រាប់ចាប់ខ្លួនជនម្នាក់នេះ
ជនជាតិ ទួនេស៊ី ម្នាក់ខាងលើនេះ (រូបថត) ដែលមានឈ្មោះ «Anis Amri» ត្រូវបាននគរបាលអាល្លឺម៉ង់ តាមប្រមាញ់ស្វែងរកចាប់ខ្លួន តាំងពីយប់ថ្ងៃពុធម្សិលម៉ិញ។ ជននេះ កំពុងរងការសង្ស័យថា គឺជា«ភេរវជន» បើករថយន្ដដឹកទំនិញ បំបុកចូលហ្វូងមនុស្ស នៅភាគខាងលិចនៃរដ្ឋធានីប៊ែរឡាំង កាលពីយប់ថ្ងៃចន្ទ បណ្ដាលឲ្យមនុស្ស១២ស្លាប់ និងជិត៥០នាក់រងរបួស។ អត្តសញ្ញាណប័ណ្ណរបស់ជននេះ ត្រូវបានរកឃើញ នៅក្រោមកៅអីអ្នកបើកបរ នៃរថយន្ដបង្កហេតុខាងលើ។ នគរបាលបានប្រកាសជាសាធារណៈ ចាត់ទុកជននេះ ប្រកបដោយ«គ្រោះថ្នាក់» និងជាសមាជិកមួយរូប នៃបណ្ដាញ«អ៊ីស្លាមនិយមជ្រុល»។
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក «Thomas de Maizière» បានថ្លែងឡើងថា៖ «ដីកាស្វែងរកចាប់ខ្លួន បានចេញផ្សាយនៅអាធ្រាត យប់ថ្ងៃពុធ មានវិសាលភាព ទាំងនៅលើទឹកដីអាល្លឺម៉ង់ ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូល»។
ប្រាក់លើកទឹកចិត្ត ១សែនអ៊ឺរ៉ូ...
[...]