ឃាតកបាញ់ទូតរ៉ូស្ស៊ី ធ្លាប់ជាអង្គរក្សរបស់ប្រធានាធិបតីទួរគី
ក្នុងតួនាទីជាសមាជិកមួយរូប នៃកងកម្លាំងប្រឆាំងភេរវកម្ម របស់ប្រទេសទួរគី យុវជនឈ្មោះ «Mevlüt Mert Altintas» ដែលបានបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី កាលពីថ្ងៃចន្ទសប្ដាហ៍មុន ធ្លាប់ត្រូវបានបញ្ជូន ឲ្យមកទទួលភារកិច្ច ជាអ្នកការពារប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» ចំនួន៨ដង។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មាន «Hürriyet» សរសេរដោយអ្នកសារព័ត៌មាន ឈ្មោះ «Abdulkadir Selvi។
ម្ចាស់អត្ថបទ លោក «Abdulkadir Selvi» ដែលជាអ្នកសារព័ត៌មាន មាននិន្នាការលំអៀង ទៅរដ្ឋាភិបាលទួរគីសព្វថ្ងៃ បានសរសេរអះអាងថា៖ «យុវជនរូបនេះ ជាសមាជិកម្នាក់ នៃកងកម្លាំងថែរក្សាសន្តិសុខ ជូនប្រធានាធិបតី ដែលស្ថិតនៅជួរទីពីរ បន្ទាប់ពីអង្គរក្សផ្ទាល់ របស់លោក»។
នៅក្រោយសកម្មភាព បាញ់សម្លាប់ឯកអគ្គរដ្ឋទូតរ៉ូស្ស៊ី លោក អង់ឌ្រៃ កាឡូវ (Andreï Karlov) រួច ភ្នាក់ងារនគរបាល វ័យ២២ឆ្នាំរូបនេះ [...]