Posts in ‘ពិភពលោក’ Category

តុលាការ​ប៉េរូ ចេញ​ដីកា​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី

តុលាការ​ប៉េរូ ចេញ​ដីកា​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី

ប្រព័ន្ធយុត្តិធម៌របស់ប្រទេសប៉េរូ បានចេញដីកាមួយ នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីស្វែងរកចាប់ខ្លួន អតីត​ប្រធានា​ធិបតី លោក អាឡិចសង់ដ្រូ តូឡេដូ (Alejandro Toledo) បន្ទាប់ពីបានរកឃើញ នូវការ​ជាប់​ពាក់ព័ន្ធ​របស់​លោក នៅ​ក្នុង​សំនុំ​រឿង​ពុករលួយ ដ៏ធំសម្បើម​មួយ។ ចៅក្រមឈ្មោះ រីឆាដ៍ កុងសេពស៊ីអ៊ុង (Richard Concepcion) ដែល​ទទួល​បន្ទុក​ក្នុង​កិច្ចការនេះ គឺជាអ្នកចេញដីកា​​ចាប់ខ្លួនខាងលើ ដែលមាន​សុពលភាព ទាំង​នៅ​លើ​ផ្ទៃ​ប្រទេស​ប៉េរូ និង​នៅ​អន្តរជាតិ។

ក្នុងដីការនោះ ចៅក្រម​បានបញ្ជា ថាត្រូវរកឲ្យឃើញ នូវទីកន្លែង​នៅឯបរទេស ដែលអតីត​ប្រធានាធិបតី កំពុង​គេច​ខ្លួន ដើម្បី​ឈាន​ទៅ​ដល់​ការចាប់ខ្លួុន និង​នាំ​ខ្លួន យកមក​ឃុំ ជាបណ្ដោះអាសន្ន សម្រាប់​រយៈពេល​១៨ខែ។

សំនុំរឿងពុករលួយ បានតាមដានស្រាវជ្រាវ រហូតលុះត្រា​មហា​សហគ្រាសប្រេស៊ីល ឈ្មោះ «Odebrecht» បាន​ចេញ​មុខ មកទទួលស្គាល់​​ដោយខ្លួនឯង ពីការប្រើប្រាស់ ទឹកប្រាក់ [...]

យន្ដហោះ​ចុះចត​ជា​បន្ទាន់ បន្ទាប់​ពី​រង​ការ​ឆាប​ឆេះ​ដ៏​ចម្លែក

យន្ដហោះ​ចុះចត​ជា​បន្ទាន់ បន្ទាប់​ពី​រង​ការ​ឆាប​ឆេះ​ដ៏​ចម្លែក

កាលពីរសៀល ថ្ងៃអង្គារម្សិលម៉ិញនេះ យន្ដហោះដឹកទំនិញ ប្រភេទប៊ូអីង (Boeing 747) មួយគ្រឿង បាន​ហោះ​ត្រឡប់ មក​ចុះ​ចត នៅនឹងព្រលានយន្ដហោះ ក្រុង «Liege - នៅភាគខាងកើត នៃប្រទេសប៊ែលហ្សិក» វិញ​ បន្ទាប់​ពី​ប្រព័ន្ធ​បញ្ជាយន្ដហោះ បានឲ្យសញ្ញា ទៅក្រុមអ្នកកាន់ចង្កូតយន្ដហោះ ពីបញ្ហាមួយ ដែល​បាន​កើត​ឡើង នៅ​នឹង​ម៉ាស៊ីន​ប្រតិកម្ម។

លោក «Christian Delcourt» អ្នកនាំពាក្យនៃព្រលានយន្ដហោះ «Liege Airport» បាន​ថ្លែង​ឲ្យ​ដឹង នៅ​យប់​ថ្ងៃ​អង្គារ​ថា អ្នកបើកបរ​យន្ដហោះ បានបញ្ជាយាន​របស់ខ្លួន ឲ្យត្រឡប់​មក​ចុះចត​វិញ ដោយគ្មាន​គ្រោះថ្នាក់​អ្វី ជា​ឧបសគ្គ​ឡើយ។ លោកបាន​បន្តទៀតថា យន្ដហោះខាងលើ នៃក្រុមហ៊ុន​អាកាសចរណ៍ «El Al» របស់​​ប្រទេស​​​អ៊ីស្ត្រាអែល​ ត្រូវងើបខ្លួនហោះចេញ ពីព្រលានយន្ដហោះនេះ ដើម្បីហោះឆ្ពោះទៅកាន់​ព្រលាន​យន្ដហោះអន្តរជាតិ នៃ​រដ្ឋធានី តែលអាវីវ (Tel Aviv) ប្រទេស​អ៊ីស្ត្រាអែល។

អ្នកនាំពាក្យបានអះអាងទៀតថា៖ [...]

កូរ៉េ​ខាង​ជើង៖ រដ្ឋ​មន្ត្រី​និង​ជា​មេ​គិញ​ម្នាក់ បាន​រួច​ពី​ការ​ប្រហារ​ជីវិត

កូរ៉េ​ខាង​ជើង៖ រដ្ឋ​មន្ត្រី​និង​ជា​មេ​គិញ​ម្នាក់ បាន​រួច​ពី​ការ​ប្រហារ​ជីវិត

ក្រសួងបង្រួបបង្រួមកូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បានថ្លែងឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះថា អគ្គ​មគ្គុ​ទេសន៍​ដ៏មហិមា នៃរបប​កុម្មុយនីស​​កូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-un) បានដកចេញពីតំណែង នូវ​រដ្ឋមន្ត្រី​មួយ​រូប ដែលទទទួលបន្ទុក ក្រសួង​សន្ដិសុខ​រដ្ឋ និងជាប្រធានគ្រប់គ្រង បណ្ដាញចារកម្ម​របស់​របប​ក្រុង​ព្យុងយ៉ាង ក្រោម​ហេតុ​ផល ថាបាន រំលោភ«អំណាច និងការទុកចិត្ត»។ មិន​ត្រឹមតែប៉ុណ្ណឹង មេដឹកនាំវ័យក្មេង​កូរ៉េ​ខាង​ជើង​រូបនេះ នៅបាន​ប្រហារ​ជីវិត​​ភ្នាក់ងារ​ចារកម្ម ជាច្រើននាក់ទៀត។

លោក «Jeong Joon-Hee» អ្នកនាំពាក្យ​របស់​ក្រសួង​បង្រួប​បង្រួម​កូរ៉េ នៃប្រទេសកូរ៉េខាងត្បូង បានថ្លែង​ឡើង​ថា លោក «Kim Won-Hong» រដ្ឋមន្ត្រី​សន្តិសុខរដ្ឋ ត្រូវបានដកចេញពីតំណែង កាលពីពាក់កណ្ដាល​​ខែ​មករា​កន្លង​ទៅ នៅក្នុងក្របខណ្ឌ នៃការ​អង្កេត​មួយ ទាក់ទង​នឹងអំពើពុករលួយ និង​ការ​«រំលោភលើអំណាច» ដែលត្រូវ​បាន​ធ្វើ​ឡើង [...]

ត្រាំ៖ បញ្ជា​​ទ័ព​​ទី១​ឲ្យ​វាយ​អាល់កៃដា ប្រែ​​ក្លាយ​ជា​«វិនាសកម្ម»

ត្រាំ៖ បញ្ជា​​ទ័ព​​ទី១​ឲ្យ​វាយ​អាល់កៃដា ប្រែ​​ក្លាយ​ជា​«វិនាសកម្ម»

ការវាយប្រហារនេះ ត្រូវបានរៀបចំឡើង តាំងពីច្រើនខែមកហើយ តែប្រធានាធិបតីផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) មិនបានបើកភ្លើងខៀវ ដើម្បីផ្ទុះអាវុធនោះទេ។ ក្រុមការងារក្រោមបញ្ជា របស់​លោក អូបាម៉ា បាន​រៀបចំ​គម្រោងនេះឡើង ដើម្បី​អនុញ្ញាត ឲ្យធ្វើការវាយសម្រុក ទៅលើផ្ទះមួយ​ខ្នង​សង់​ពីឥដ្ឋ ស្ថិត​ក្នុង​តំបន់​ព្រៃ​ភ្នំ​មួយ ភាគកណ្ដាលនៃប្រទេសយ៉េមេន ដែលគេបានដឹងថា ជាសម្បុក​​របស់​​បណ្ដាញ​​ភេរវនិយម​ អាល់កៃដា (Al-Qaïda) ប្រចាំ​នៅ​ឧបទ្វីប​​អារ៉ាប៊ីសាអ៊ូឌីត ហៅកាត់ថា «AQPA»។

គោលបំណងសំខាន់ នៃគម្រោងវាយប្រហារនេះ គឹចង់រឹបអូសឲ្យបាន នូវប្រព័ន្ធកំព្យូទ័រ និង​ឧបករណ៍​អេឡិច​ត្រូនិក​ផ្សេង​ទៀត ដែលមាននៅក្នុងផ្ទះនោះ ដើម្បីអាចឲ្យដឹង ពីព័ត៌មាន ឬពីគម្រោងសំងាត់​ទាំងឡាយ របស់​បណ្ដាញ​ភេរវនិយម នៅក្នុងតំបន់។

ប៉ុន្តែគម្រោងវាយលុក ដោយមានការបញ្ជូន កងកម្លាំងថ្មើរជើងអាមេរិក ទៅប្រយុទ្ធដោយ​ផ្ទាល់​នេះ [...]

អូបាម៉ា លែងនៅស្ងៀម និងអំពាវនាវឲ្យធ្វើបាតុកម្ម

អូបាម៉ា លែងនៅស្ងៀម និងអំពាវនាវឲ្យធ្វើបាតុកម្ម

បន្ទាប់ពីបានចាកចេញពីសេតវិមាន អស់រយៈពេល១០ថ្ងៃ លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីត​ប្រធានា​ធិបតី​អាមេរិក បាន​បញ្ចេញ​​សម្លេង​​របស់​លោក ជាលើកទីមួយ ដើម្បីសំដែងសមានចិត្ត ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង ដែលបាន និងមានបំណងចុះដើរ នៅ​តាម​ដងផ្លូវ ដើម្បី​«​អនុវត្តន៍​​សិទ្ធិ​​ជា​ពលរដ្ឋ» របស់​ពួក​គេ។

តាមរយៈសេចក្ដីប្រកាស​ព័ត៌មាន​មួយ លោក «Kevin Lewis» អ្នកនាំពាក្យរបស់អតីត​ប្រធានាធិបតី បាន​បញ្ជាក់​ថា៖ «ការ​ប្រើប្រាស់សិទ្ធិ របស់ពលរដ្ឋ ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ ក្នុងការជួបប្រជុំគ្នា ការ​ធ្វើ​បាតុកម្ម ​និង​ដើម្បី​ឲ្យ​អ្នក​តំណាង ស្ដាប់ឮនូវបំណងរបស់ខ្លួន មានលក្ខណៈសមស្របទាំងស្រុង ទៅនឹងអ្វី​ដែល​ចង់​ឃើញ នៅ​ខណៈ​ពេល​ដែល​តម្លៃ នៃ​ប្រជាជាតិ​អាមេរិក កំពុងរងផលប៉ះពាល់»។

ការលើកឡើងនេះ បានធ្វើឡើងស្របពេល នឹងបាតុកម្មជាច្រើន នៅពាសពេញសហរដ្ឋអាមេរិក បាន​កើត​ឡើង​យ៉ាង​ខ្លាំងក្លា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...