អ៊ីស្រ្តាអែល-ប៉ាឡេស្ទីន៖ ដំណើរឈានទៅរកសង្គ្រាមជាថ្មី
ប្រទេសអ៊ីស្រ្តាអែលបានទទួលយល់ព្រម ផ្អាកការវាយប្រហារបស់ខ្លួន ទៅលើតំបន់ហ្គាស្សា នៅខណៈពេលដែលមាន ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអេហ្សីប លោក ហ៊ីឆាម អ័នឌីល ទៅកាន់ទីនោះ។
ការវាយប្រហាររបស់កងទ័ពអ៊ីស្ត្រាអែល ក្នុងពេលរាត្រីថ្ងៃព្រហស្បត្តិទី១៥វិច្ឆិកានេះ
ទៅលើតំបន់ហ្គាស្សា។ រូបថត REUTERS។
ការសម្រេចចិត្តនេះ បានធ្លាក់ចុះមក នៅថ្ងៃទី៣នៃការវាយប្រហារ បើគិតចាប់ពីថ្ងៃដំបូងទី១៤វិច្ឆិកា ជាថ្ងៃដែលនាយទាហ៊ាន មួយរូប របស់កងស្ម័គ្រប្រយុទ្ធអ៊ីស្លាមនិយម «ហាម៉ាស» ត្រូវបានសម្លាប់មកនោះ។ លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) [...]