អាមេរិកតាមរកយន្ដហោះបាត់ខ្លួន ឆ្ងាយហួសពីមហាសមុទ្រឥណ្ឌា
កងទ័ពជើងទឹករបស់អាមេរិកបានបញ្ជាទៅនាវាចម្បាំងរបស់ខ្លួន យ៉ាងហោចណាស់ចំនួនមួយ នៅថ្ងៃព្រហស្បត្តិ៍ទី១៣ ខែមីនានេះ ឲ្យចេញដំណើរទៅកាន់មហាសមុទ្រឥណ្ដា ដើម្បីរុករកស្វែងរកយន្ដហោះ ប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួន របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរឡាញ។ ការបញ្ជូនាវារបស់ប្រទេសមហាអំណាច ទៅកាន់តំបន់លំហទឹកនោះ ខណៈពេលដែលប្រព័ន្ធព័ត៌មានរបស់អាមេរិក បានផ្សាយឲ្យដឹងថា យន្ដហោះបានបន្តផ្ដល់ដំណឹងរបស់ខ្លួន តាមរយៈផ្កាយរណប នៅក្រោយការរលុបខ្លួនចេញពីរ៉ាដា។
តំបន់នៃការរុករក ត្រូវបានពង្រីកនៅជុំវិញចំណុច ដែលយន្ដហោះបានបាត់ពីកញ្ចក់រ៉ាដា។
បាត់យន្ដហោះ - តំបន់នៃការស្វែងរកយន្ដហោះបាត់ខ្លួន ត្រូវបានពង្រីកនៅក្នុងលំហសមុទ្រចិនខាងត្បូង [...]