ត្រាំ ថ្លែងនៅ អ.ស.ប គម្រាមកំទេចកូរ៉េខាងជើង«ទាំងមូល»
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) បានបោះជំហាន ចូលក្នុង «បេសកកម្មអត្តឃាត» មួយ។ នេះ ជាប្រសាសន៍ខ្លាំងៗ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក នៅចំពោះអង្គមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារទី១៩ ខែកញ្ញានេះ។ លោក ត្រាំ បានហៅលោក គីម ជុង-អ៊ុន ជាថ្មី នៅក្នុងការថ្លែងរបស់លោកថា ជា«បុរសគ្រាប់ផ្លោង»។
លោក ត្រាំ បានថ្លែងឡើងថា៖ «បណ្ដារដ្ឋ"យូកូង" គឺជាការគម្រាមមួយ សម្រាប់"ប្រជាជាតិផ្សេងទៀត និងប្រជាជនរបស់ពួកគេ"»។
មហាសន្និបាត របស់អង្គការសហប្រជាជាតិ កំពុងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃអង្គារនេះ ក្នុងទីក្រុងញ៉ូយក។ ប៉ុន្តែមហាសន្និបាតនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងស្របពេលនឹងបរិយាកាស នៃការគម្រាមកំហែង ផ្នែកអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង និងជោគវាសនា នៃកិច្ចព្រមព្រៀងមិនរីកសាយអាវុធប្រល័យលោក ជាមួយនឹងប្រទេស អៀរ៉ង់។
[...]