Posts in ‘កម្ពុជា’ Category

កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ពី​បទ​«ក្បត់​ជាតិ»

កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន ពី​បទ​«ក្បត់​ជាតិ»

ស្ថានការណ៍នយោបាយ នៅកម្ពុជា បានធ្លាក់ចុះក្នុង សភាព«ធ្ងន់ធ្ងរ»ហើយ។ នេះ ជាការថ្លែងឡើងរបស់លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ នៅលើបណ្ដាញសង្គម ក្រោយហេតុការណ៍ នៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងយប់ថ្ងៃសៅរ៍ទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក កឹម សុខា ត្រូវបានចាប់ខ្លួន វេលាម៉ោងប្រមាណជា ០០ និង៣០នាទីរំលងអាធ្រាត នៅនឹងគេហដ្ឋានរបស់លោក ដែលស្ថិតនៅផ្លូវ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បើតាមការផ្សាយរបស់សារព័ត៌មាន ស្និតនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពមន្ត្រីនគរបាលរាជធានីភ្នំពេញ មកអះអាងថា ការចាប់ខ្លួននេះធ្វើឡើង ក្រោមការចោទប្រកាន់មួយ ដែលសារព័ត៌មានបានសរសេរថា លោក កឹម សុខា​ បានប្រព្រឹត្តិទង្វើ «ក្បត់ជាតិ ដោយធ្វើតាមបញ្ជាមហាអំណាចអាមេរិក ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយគំរូនឹងប្រទេសយូហ្គោស្លាវី និងសែប៊ី»។

ប្រភពស្ថិតនឹងគណបក្សសង្គ្រោះជាតិ [...]

ឈាង វុន «បុក​ធ្លាយ​ដល់​ទូត​អាមេរិក»

ឈាង វុន «បុក​ធ្លាយ​ដល់​ទូត​អាមេរិក»

ខណៈកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ក្រមុំ នៅសង្កាត់អូរចា ក្រុងបាត់ដំបង អះអាងថា វត្តមានរបស់លោក វីល្លៀម ហេត (William A. Heidt) និងភរិយា ដែលបានចូលជួបជជែក និងទទួលទានអាហារ​ជាមួយនាង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ ថាជាការផ្ដល់«កម្លាំងចិត្ត» ដល់រូបនាងនោះ តែសម្រាប់លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាវិញ បានគិតថា វត្តមានរបស់មន្ត្រីការទូតអាមេរិក នៅទីនោះ ដោយសាររូបលោក ជាអ្នក«បុកធ្លាយ​ដល់ស្ថានទូតអាមេរិក»។

សមាជិកសភា និងជាអ្នកនាំពាក្យ មកពីគណបក្សកាន់អំណាច បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា៖ «អូរចារត្រូវខ្ញុំបុកធ្លាយ ដល់ស្ថានទូតអាមេរិកហើយ។​ ទូតអាមេរិកភ័យឆោឡោ មកលើកទឹកចិត្ត (លេស) ចៅសង្កាត់ក្រមុំ​ Rozeth ដល់ផ្ទះ។»។

លោក ឈាង វុន បានសរសេរសួរ បែប«ដៀមដាម»ថា៖ «មកលើកទឹកចិត្ត​ ឫមកពន្យល់ណែនាំ​ ឫមកផ្តល់ហិរញ្ញវត្ថុ​?»។ [...]

ហ៊ុន សែន ឲ្យ​ជ្រើសរើស​ទាហានបន្ថែម​ជិត៤ពាន់​នាក់

ហ៊ុន សែន ឲ្យ​ជ្រើសរើស​ទាហានបន្ថែម​ជិត៤ពាន់​នាក់

អនុក្រឹត្យ ចុះហេត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ដែលបានធ្លាក់មកដល់ ដៃអ្នកសារព័ត៌មាន នៅថ្ងៃនេះ បានសម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសទាហានចំនួន ៣៨៥០នាក់បន្ថែមទៀត។ ជាការជ្រើសរើសទាហានបន្ថែម ធ្វើឡើង ខណៈស្ថិតិរបស់គេហទំព័រ «Global Fire Power 2017» បានបង្ហាញថា ប្រទេសកម្ពុជាមានចំនួនទាហាន ដ៏ច្រើនលើសលប់ ជាពិសេសទាហានបម្រុង មានចំនួនដល់ទៅ ៧០ ០០០នាក់។

នៅក្នុងអនុក្រឹត្យនោះ លោក ហ៊ុន សែន ដែលមានឋានៈ ជាអគ្គមេបញ្ជាការកងទ័ពផង មិនបានបញ្ជាក់ថា តើការជ្រើសរើសទ័ពថ្មីៗ ទាំងជិត​៤០០០នាក់នោះ ធ្វើឡើងដើម្បីមូលហេតុអ្វីទេ។ ប៉ុន្តែកងទ័ព ដែលនឹងត្រូវជ្រើសរើសទាំងនោះ មួយចំនួនធំនឹងត្រូវបម្រើ នៅក្នុងកងពលថ្មី ដែលទើបនឹងត្រូវបាន​បង្កើតឡើង នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហាកន្លងមកនេះ។

ខាងក្រោមនេះ ជាសេចក្ដីលំអិត នៃពលទាហាន ដែលនឹងត្រូវជ្រើសរើស ហើយត្រូវទៅបំពេញក្របខណ្ឌ [...]

ស ខេង ព្រមាន​១១គណបក្ស និង​ប្ដឹង​រំលាយ​៩គណបក្ស

ស ខេង ព្រមាន​១១គណបក្ស និង​ប្ដឹង​រំលាយ​៩គណបក្ស

គណបក្ស​ទាំង​១១​នោះ ដែលរងការព្រមាន ពីសំណាក់​ក្រសួងមហាផ្ទៃ​នោះ រួមមាន​គណបក្ស សម រង្ស៊ី - គណបក្ស​ហ្វ៊ុនស៊ិនប៉ិច - គណបក្ស​អំណាច​ខ្មែរ - គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ - គណបក្ស​ខ្មែរ​អង្គរ - គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ - គណបក្ស​សង្គម​ប្រជាធិបតេយ្យ - គណបក្ស​មហានគរ - គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម - គណបក្ស​កសាង​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​សង្គ្រោះ​ជាតិ​។

​លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា ​ដែលផ្ញើរទៅគណបក្សទាំងនោះផ្សេងៗគ្នា និងដែល​ចុះហត្ថលេខា​ដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានតម្រូវឲ្យគណបក្សខាងលើ ត្រូវបំពេញកាតព្វកិច្ច ឲ្យស្របទៅនឹងច្បាប់ថ្មី ស្ដីពីគណបក្សនយោបាយ។ កាតព្វកិច្ចទាំងនោះ មានដូចជា ​តម្រូវ​ឲ្យ​គណបក្ស សម រង្ស៊ី ត្រូវផ្តូ​រ​ឈ្មោះ​ចេញ​ - គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​ផ្លាស់ប្តូ​រសញ្ញា​សម្គាល់ (LOGO)​ [...]

កម្ពុជា​​ប្រដៅ​​ស្នងការ​​ជាន់​​ខ្ពស់ អ.ស.ប ឲ្យ​​យល់​​ពី​​«នីតិរដ្ឋ»

កម្ពុជា​​ប្រដៅ​​ស្នងការ​​ជាន់​​ខ្ពស់ អ.ស.ប ឲ្យ​​យល់​​ពី​​«នីតិរដ្ឋ»

«កម្ពុជា មិនស្ថិត​ក្នុងដំណាក់កាល​កុមារភាព​ទៀតទេ» បើនិយាយទាក់ទង ដល់វិស័យសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមទាំងសេរីភាព នៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វ​កិច្ចផ្សេងៗ។ នេះ ជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់​ស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ តបដោយផ្ទាល់ ទៅនឹងការលើកឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ របស់ឧត្ដម​ស្នងការ​ជាន់ខ្ពស់ របស់អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានប្រតិកម្ម ទៅនឹងការបិទអង្គការ «NDI» និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​មួយចំនួន នៅកម្ពុជា។

អង្គការសហប្រជាជាតិ តាមរយៈសម្លេង របស់អ្នកស្រី «Liz Throssell» អ្នកនាំពាក្យឧត្ដមស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស (HCDH) បានធ្វើប្រតិកម្មខ្លាំងៗ ចំពោះចំណាត់ការជាបន្តបន្ទាប់នោះ ដោយថ្លែងអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​កាតព្វកិច្ច​ខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...