Posts in ‘កម្ពុជា’ Category

កាណាដា​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​ពលរដ្ឋ

កាណាដា​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​ពលរដ្ឋ

នៅថ្ងៃនេះ ប្រទេសកាណាដា បានរួមគ្នាជាមួយប្រទេសធំៗ នៅក្នុងពិភពលោក ដើម្បីធ្វើការក្រើនរំលឹក ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋ នៅបន្ទាប់ពីហេតុការណ៍ នៃការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លង មក។ សេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសកាណាដា បានសរសេរឲ្យដឹងថា ការចាប់ខ្លួននោះ បានបង្ហាញ ពី«ដំណើរការប្រជាធិបតេយ្យ ដ៏គួរឲ្យភ្ញាក់ផ្អើល» របស់ប្រទេសកម្ពុជា។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះទាំងស្រុង (មានជា

អាល្លឺម៉ង់​ព្រមាន​ពី​ការ​បាត់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨

អាល្លឺម៉ង់​ព្រមាន​ពី​ការ​បាត់​ភាព​ស្រប​ច្បាប់ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨

បន្ទាប់ពីសហភាពអ៊ឺរ៉ុប ចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏បានធ្វើប្រតិកម្ម ជំទាស់នឹងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង នៅកម្ពុជាដែរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីអ្នកនាំពាក្យ ក្រសួងការបរទេសអាល្លឺម៉ង់ ដែលស្ថិតក្នុងរដ្ឋធានីប៊ែលឡាំង។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះ ទាំងស្រុង៖

«រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សំដែងនូវការព្រួយបារម្ភ ជាពន់ពេក នៅចំពោះការចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខ ដោយរំលោភ លើអភ័យឯកសិទ្ធិសភារបស់លោក នៅក្នុងប្រទេសកម្ពុជា»។

«ព្រឹត្តិការណ៍ចុងក្រោយ ដែលបានកើតឡើងនៅកម្ពុជា ដូចជា ឧបសគ្គជាច្រើន ដែលធ្វើឡើង ប្រឆាំងនឹងអង្គការសង្គមស៊ីវិល - [...]

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ថា​បទ​ចោទ​ប្រឆាំង កឹម សុខា ធ្វើ​ឡើង​តាម​បែប​«ភូត​កុហក»

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ថា​បទ​ចោទ​ប្រឆាំង កឹម សុខា ធ្វើ​ឡើង​តាម​បែប​«ភូត​កុហក»

«លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ ដែលធ្វើឡើង តាមបែបភូតកុហក» នេះបើតាម​សេចក្ដី​ប្រកាសព័ត៌មាន​មួយ របស់អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ដែលមានទីស្នាក់ការ​កណ្ដាល នៅក្នុងក្រុងហ្សឺណែវ ប្រទេសសស្វីស។

ការចាប់ខ្លួនប្រធាន​គណបក្សសង្គ្រោះជាតិ ធ្វើឡើងស្របពេល នឹងវិធានការជាច្រើនទៀត របស់រដ្ឋាភិបាល ក្នុងការបិទ (ឬឈានទៅបិទ) អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ក្នុងរយៈពេលចុងក្រោយនេះ។ លោក «James Gomez» នាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មហាសាគរ ប៉ាស៊ីភិក របស់អង្គការលើកលែងទោសអន្តរជាតិ បានហៅពេលវេលា នៃព្រឹត្តិការណ៍ផ្ទួនៗ [...]

បារាំងប្រាប់កម្ពុជា ឲ្យត្រឡប់​មក​រក​​មាគ៌ា​ប្រជាធិបតេយ្យ​វិញ

បារាំងប្រាប់កម្ពុជា ឲ្យត្រឡប់​មក​រក​​មាគ៌ា​ប្រជាធិបតេយ្យ​វិញ

នៅក្នុងទិដ្ឋភាព នៃដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ សាធារណរដ្ឋបារាំង សូមអំពាវនាវទៅអាជ្ញាធររដ្ឋាភិបាលកម្ពុជា ឲ្យដើរតាមគន្លងប្រជាធិបតេយ្យ ដែលអាចទទួលយកបានវិញ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង ប្រតិកម្មទៅនឹងព្រឹត្តិការណ៍ចាប់ចង មេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន។

ប្រទេសបារាំង តាមរយៈសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង ដែលបានមកដល់ ដៃអ្នកសារព័ត៌មាន នៅថ្ងៃម្សិលម៉ិញ បានសំដែងការព្រួយបារម្ភ «ចំពោះការចាប់ខ្លួន លោក កឹម សុខា  ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា [...]

អូស្ត្រាលី ថា​ការ​ចាប់​ខ្លួន កឹម សុខា បង្ហាញ​ពី​ស្ថានភាព​នយោបាយ​«កាន់​តែ​អាក្រក់»

អូស្ត្រាលី ថា​ការ​ចាប់​ខ្លួន កឹម សុខា បង្ហាញ​ពី​ស្ថានភាព​នយោបាយ​«កាន់​តែ​អាក្រក់»

«អូស្ត្រាលីមានក្តីបារម្ភ ជាពិសេសលើការចាប់ខ្លួន របស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួននេះ បង្ហាញនូវការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ មុនពេលការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។» នេះ ជាអ្វី ដែលអាចអានបាន នូវសេចក្ដីថ្លែងការណ៍ សរសេរជាភាសាអង់គ្លេស និងបកប្រែជាខេមរភាសា ផ្សាយចេញពីស្ថានទូតអូស្ត្រាលី ប្រចាំនៅក្នុងប្រទេសកម្ពុជា។

លោក កឹម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...