ហ៊ុន សែន៖ «ត្រូវការបរិយាកាសនយោបាយ អព្យាក្រឹតភាព សេរី និងយុត្តិធម៌»
ថ្លែងចេញពីមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតបញ្ចប់ការសិក្សា របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ លោកចង់បានបរិយាកាសបោះឆ្នោតត្រូវធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់គណបក្សនយោបាយទាំងអស់ អាចទទួលបានយកបានទាំងអស់គ្នា។
លោកបាននិយាយទៀតថា «នេះជាការប្រកួតប្រជែង ខាងនយោបាយមួយ ជំនួសឲ្យការប្រកួតប្រជែង កាលពីប៉ុន្មាន ទស្ស-វត្សមុន ដែលកាប់សម្លាប់គ្នាដោយអាវុធ។ ពីការប្រើគ្រាប់ ទៅជាការប្រើសន្លឺកឆ្នោត។ ដូច្នេះខ្ញុំអំពាវនាវ ចំពោះ អាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នជាតិ ថ្នាក់ជាតិ អាជ្ញាធរក្រោមជាតិ ក៏ដូចជាកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវខិតខំរក្សារបរិយាការនយោបាយអព្យាក្រិត [...]