Posts in ‘កម្ពុជា’ Category

ហ៊ុន សែន ថា​មិន​ខ្វល់​នឹង​បរទេស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត

ហ៊ុន សែន ថា​មិន​ខ្វល់​នឹង​បរទេស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកមិនខ្វល់ខ្វាយ ចំពោះជំនួយរបស់បរទេស សម្រាប់ការបោះឆ្នោត នាពេលខាងមុខ ឬក៏ខ្វល់ខ្វាយ ចំពោះការទទួលស្គាល់ ឬមិនទទួលស្គាល់ ទៅលើការបោះឆ្នោតនានា នៅកម្ពុជា ក្នុងពេលខាងមុខនេះឡើយ។ លោកថា តាមច្បាប់កម្ពុជា គឺតម្រូវឲ្យតែប្រជាជនកម្ពុជាទទួលស្គាល់ វា«​ចប់សព្វគ្រប់ហើយ»។

លោក ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីជួបជាមួយយុវជនអាស៊ាន-ជប៉ុន ចំនួន៣៦២នាក់​ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបានហៅការព្រមានទាំងឡាយ ពីសំណាក់បរទេសទាំងឡាយ ថាជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកថា៖ «កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើង ទុកឲ្យយើងសម្រេចកិច្ចការរបស់យើង។ គ្មាននរណាស្គាល់យើង ជាងយើងទេ។ យើងនឹងរៀបចំការបោះឆ្នោតសម្រាប់ព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ យើងនឹងចាត់តាំងការបោះឆ្នោត ជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៩ ខែកក្កដា [...]

លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

លឺ ឡាយស្រេង ចំអក ហ៊ុន សែន ពី​រឿង​ភ្នាល់​ចាញ់​មិន​សង​លុយ

កាលពីម្សិលម៉ិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ នៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​លោក​ ​ហ៊ុន សែន ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។

បុរសខ្លាំងកម្ពុជា ដែលបានកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពីជាងបីទសវត្សន៍មក បានថ្លែងឡើងថា៖ «អ្នកដែលចង់ភ្នាល់ ក៏ភ្នាល់ទៅ មួយចាក់មួយរយទៅ គឺអារំលាយ ឬមិនរំលាយហ្នឹង។ តាមហាងគុយទាវ នាំគ្នាចាក់ទៅ! ទៅបើកម៉ាសេរី ឲ្យនាំគ្នាចាក់! បើ[មិន]រំលាយ ឲ្យមកទារលុយពីខ្ញុំ (...) ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ [...]

សមាជិក​​​ព្រឹទ្ធសភា​អាមេរិក​ហៅ​ការ​បំភ្លឺ​របស់​មេ​​ទូត​ខ្មែរ ថា​ជា​«ការ​ដោះ​សារ និង​សំដី​ឥត​តម្លៃ»

សមាជិក​​​ព្រឹទ្ធសភា​អាមេរិក​ហៅ​ការ​បំភ្លឺ​របស់​មេ​​ទូត​ខ្មែរ ថា​ជា​«ការ​ដោះ​សារ និង​សំដី​ឥត​តម្លៃ»

«ឯកអគ្គរាជរដ្ឋទូត ជុំ ប៊ុនរ៉ុង បានឆ្លើយតប ចំពោះការសាកសួររបស់ខ្ញុំ ជាមួយនឹងការដោះសារច្រានចោល និងពាក្យសំដីឥតតម្លៃ» នេះជាការវាយតម្លៃ របស់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ចំពោះការឆ្លើយតប របស់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅសហរដ្ឋអមេរិក។ 

កាលពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា លោក ជុំ ប៊ុនរ៉ុង បានសរសេរលិខិតមួយច្បាប់ ​ប្រាប់​ទៅលោក ថេដ គ្រូស ​ថាលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​វិវឌ្ឍ​ទៅ​មុខ ហើយដើម្បីឲ្យ​លទ្ធិប្រជាធិបតេយ្យ​នេះ ​អាច​សម្រេច​ទៅ​បាន លុះត្រា​នីតិរដ្ឋ​ត្រូវ​បាន​ធានា និង​អនុវត្ត​ដោយ​ពេញលេញ​ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ស្ថិរភាព សន្តិភាព និង​ផល​ប្រយោជន៍​ប្រជាជាតិ។ 

​លោក​ឯក​អគ្គរាជទូតខ្មែរ ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន រូបនេះ ​បាន​ពន្យល់បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា [...]

ក្រុម​តំណាង​រាស្ត្រ CNRP ប្រកាស​ការពារ​ជំហរ​គណបក្ស

ក្រុម​តំណាង​រាស្ត្រ CNRP ប្រកាស​ការពារ​ជំហរ​គណបក្ស

ក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ប្រមាណជាង៤០នាក់ បានចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ ប្រកាសគោរព​«ឧត្ដមគតិ»គណបក្ស មិនក្បត់ឆន្ទះរាស្ត្រ រក្សានិងការពាររចនាសម្ព័ន្ធរបស់គណបក្ស ដែលមានជាធរមាន និងដែលបង្កើតឡើង ដោយស្របច្បាប់ តាមរយៈសមាជរបស់គណបក្ស។

ក្នុងសេចក្ដីថ្លែងការណ៍នោះ ក៏មានសរសេរទាមទារ ទៅកាន់រដ្ឋអំណាចសព្វថ្ងៃ ដែលស្ថិតក្រោមការគ្រប់គ្រង របស់គណបក្សប្រជាជនកម្ពុជា ឲ្យដោះលែងប្រធានគណបក្ស លោក កឹម សុខា រួមនឹងទាមទារ ឲ្យ«ផ្ដល់»មកវិញ នូវសិទ្ធិសេរីភាពពេញលេញ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសន្ធិសញ្ញា អនុសញ្ញា រួមនឹងកាតិកាសញ្ញាផ្សេងៗ ដែលកម្ពុជាបានចុះហត្ថលេខា។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ និង​សមាជិក សមាជិកា ព្រម​ទាំង​រចនាសម្ព័ន្ធ​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេស [...]

សហគមន៍​ខ្មែរ​អាមេរិកាំង​ផ្ញើរ​លិខិត​ចំហរ​ជូន​ប្រធានាធិបតី ត្រាំ

សហគមន៍​ខ្មែរ​អាមេរិកាំង​ផ្ញើរ​លិខិត​ចំហរ​ជូន​ប្រធានាធិបតី ត្រាំ

លិខិតចំហរផ្ញើរជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីម្សិលម៉ិញ ក៏ត្រូវបានលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លើកយកមកអាន ផ្សាយដាក់ក្នុងវីដេអូមួយ របស់លោកនោះដែរ។ វីដេអូនោះ ត្រូវបានចែករំលែក យ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក។

លិខិតនោះ បានសរសេរថា៖ «ប្រទេសចិន និងវៀតណាម បានស្រោចទឹកដាក់ជី (ឲ្យ)របបហ៊ុន សែន ដើម្បីគៀបសង្កត់ប្រជាពលរដ្ឋរបស់ខ្លួន និងរក្សាអំណាចផ្តាច់ការ របស់ពួកគេ»។ លិខិតដដែល បានបន្តទៀតថា៖ «អ្នកស្រឡាញ់សន្តិភាព ចេញមុខជួយអ្នកទាំងឡាយណា ដែលបោះដៃសុំឲ្យជួយ។ នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតី (...) ឲ្យជួយហើយ នៅថ្ងៃនេះ យើ​ងបា​នធ្វើ​នូវអ្វី ដែល​យើងត្រូវធ្វើ»។

យ៉ាងណា សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...