សមាជិកសភាអ៊ឺរ៉ុបទទូចឲ្យ EU ដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗខ្មែរ
នៅទីបំផុត សភាសហភាពអ៊ឺរ៉ុប បានអនុម័តជាឯកច្ឆន្ទ នូវដំណោះស្រាយ«បន្ទាន់»មួយ ដែលមាន១៣ចំណុច។ ដំណោះស្រាយនេះ កើតចេញពីការប្រមូលផ្ដុំ និងការធ្វើបច្ចុប្បន្នភាព នៃញត្តិស្នើដំណោះស្រាយ យ៉ាងហោចចំនួន៦ ដែលត្រូវបានក្រុមសមាជិកសភាអ៊ឺរ៉ុប មកពីច្រើនគណបក្ស ច្រើនប្រទេស (ក្នុងសហភាពអ៊ឺរ៉ុប) ដាក់ចូលទៅកាន់សម័យប្រជុំពេញអង្គ លើកទី៣៩ របស់សភាសហភាពអ៊ឺរ៉ុប ដែលប្រព្រឹត្តិទៅ តាំងពីដើមសប្ដាហ៍ រហូតមកដល់ ថ្ងៃព្រហស្បត្តិ៍នេះ។
ដូចអត្ថបទព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលផ្សាយពីព្រឹត្តិការណ៍ខាងលើ តាំងពីដំបូងទីមក ថាញត្តិទាំង៦នោះ មានសណ្ឋានប្រហាក់ប្រហែលគ្នា តែមានទម្ងន់ នៃការស្នើដំណោះស្រាយ មិនដូចគ្នាទេ។ សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ។
ប៉ុន្តែការស្នើដំណោះស្រាយដូចគ្នាមួយ របស់ក្រុមអ្នកតំណាងរាស្ត្រ [...]