Posts in ‘កម្ពុជា’ Category

កឹម សុខា ថា ហ៊ុន សែន តាម​សម្លាប់​រូប​លោក​ជិត​ដប់​ឆ្នាំ

កឹម សុខា ថា ហ៊ុន សែន តាម​សម្លាប់​រូប​លោក​ជិត​ដប់​ឆ្នាំ

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដោយរម្លឹកឡើងវិញ ពីការតាម​សម្លាប់ជីវិតរបស់លោក ពីសំណាក់មេដឹកនាំប្រទេសសព្វថ្ងៃ។ អនុប្រធានគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០២ គឺលោក ហ៊ុន សែន បានប្រើអោយ កូនចៅតាមសម្លាប់រួបលោករហូត ប៉ុន្តែ​ពុំបានសម្រេចឡើយ ។ យ៉ាងណាក៏ដោយ ការចោទប្រកាន់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ច្រានចោល និងថានោះគ្រាន់តែជាបោកបញ្ឆោត ដើម្បីអោយគេអាណិតតែប៉ុណ្ណោះ ។


លោក កឹម សុខា (រូបទី៣ ពីឆ្វេង) នៅក្នុងពិធីជួបសំណះសំណាលជាមួយពលរដ្ឋខ្មែរអាមេរិកាំង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

នយោបាយ - «លោក ហ៊ុន សែន បានព្យាយាមធ្វើបាប [...]

សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

សាលា​រាជធានី ពិចារណា​សំណើរ​បក្ស​សង្រ្គោះ​ជាតិ សុំ​កន្លែង​ឃោសនា

រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញមិនទាន់សម្រេចតាម ឬបដិសេធចំពោះ ការស្នើរសុំរបស់គណបក្ស​សង្រ្គោះជាតិ ដែលស្នើសុំទីតាំង និងការដង្ហែក្បួនឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ នៅឡើយទេ ព្រោះសាលារាជធានីភ្នំពេញ ទើបតែទទួលបានសំណើរ និងកំពុង​ពិចារណានៅឡើយ។


រាជធានីភ្នំពេញ មើលពីអាគារខ្ពស់មួយ។ (រូបថត wikimedia.org)

សិទ្ធិ - «យើងទើបតែទទួលបានលិខិតនោះនៅចុងម៉ោងព្រឹកមិញហើយហ្នឹង។ យើងបានទទួល ហើយកំពុងតែ​ដាក់​ក្នុងកំណត់ហេតុ ដាក់ជូនឯកឧត្តមអភិបាលរាជធានីសិន។ ហើយយើងមិនទាន់ដឹងថាសម្រេចឲ្យធ្វើ ឬយ៉ាងណា​នោះ​ទេ»។ នេះបើតាមលោក ឡុង ឌីម៉ង់ [...]

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

បូកផ្សំនឹងមូលហេតុមួយចំនួន ដែលបង្កឡើងដោយការបើកបរ មិនគោរពច្បាប់ចរាចរណ៍នោះផង តែចំពោះអាជ្ញាធរ​វិញហាក់មិនបានចាប់អារម្មណ៍ និងចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើ អ្នកមិនគោរពច្បាប់ទាំងនោះទេ។  លោក យ៉ង់ គីមអេង អ្នកវិភាគឯករាជ្យខាងបញ្ហាសង្គម និងជាប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោស​ទណ្ឌកម្ម​ទៅតាមច្បាប់ដែលបានកំណត់។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅថ្ងៃ១០​ ខែមេសា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - តាមរបាយការណ៍បឋមបានបង្ហាញឲ្យដឹងថា [...]

កម្ពុជា៖ គណៈរដ្ឋមន្រ្តី​ពិភាក្សា​ផ្តោត​សំខាន់ លើ​ប្រព័ន្ធ​យុត្តិធម៌

កម្ពុជា៖ គណៈរដ្ឋមន្រ្តី​ពិភាក្សា​ផ្តោត​សំខាន់ លើ​ប្រព័ន្ធ​យុត្តិធម៌

បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ គណៈរដ្ឋមន្រ្តីកម្ពុជាបានផ្តើមកិច្ចជុំហើយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៤នេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ហើយកិច្ចប្រជុំនេះ ត្រូវបានគេដឹងថា នឹងផ្តោត​សំខាន់ទៅលើច្បាប់បីសំខាន់ ដើម្បីធានាដល់ការកែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដែលតែងត្រូវទទួលរង​ការរិះគន់​ថាគ្នានភាពយុត្តិធម៌។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)

ច្បាប់ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញ្ញារិទ្ធ បានបង្ហើបឲ្យ​អ្នក​សារព័ត៌មានដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃសុក្រ ទី១៨ [...]

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

រដ្ឋាភិបាល៖ ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង ជា​សេរីភាព​នៃ​អ្នក​ធ្វើ​អាជីវកម្ម

មកដល់រដូវបុណ្យទានម្តងៗពិសេសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ប្រជាពលរដ្ឋតែងតែទៅជួបជុំបងប្អូន នៅ​តាម​បណ្តាស្រុកំណើតរៀងៗខ្លួនទីទៃៗ។ ឆ្លៀតក្នុងឱកាសនោះ បណ្តារឡានឈ្នួល ពិសេសឡានក្រុង តែងតែតំឡើង​ថ្លៃ​សំបុត្រទៅតាមតែចិត្តចង់ ហាក់មិនមានការខ្លាចរអារ ឬគោរព និងស្តាប់ការអំពាវនាវ​របស់នាយករដ្ឋមន្រ្តី សុំឲ្យ​មាន​ការរក្សានូវតំលៃសំបុត្រដូចដើមក៏ដោយ។


រូបថតអ្នកដំណើរនៅលើរថយន្ដក្រុង។ (រូបថត MONOROOM.info/ D.KEO

សំបុត្រឡើងថ្លៃ - មិនថាចំពោះតែខេត្តណាមួយឡើយ ទាំង២៥ខេត្តក្រុងកម្ពុជា រថយន្តក្រុងបានតំឡើងថ្លៃសំបុត្រ ទៅតាមអ្វីដែលគេ (ថៅកែ) ចង់បាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...