បរទេសរាំឱបស្រើបស្រាលត្រូវអាជ្ញាធរចាប់ខ្លួន នៅសៀមរាប
ជនបរទេស១០នាក់ ក្នុងនោះ៦នាក់ ជាជនជាតិអង់គ្លេស ពីរនាក់ជាជនជាតិកាណាដា ម្នាក់ជាជនជាតិ ញ៉ូហ្សេឡែន និងម្នាក់ទៀតមិនស្គាល់សញ្ជាតិ ត្រូវបានកងកម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ប្រចាំខេត្តសៀមរាប ចាប់ខ្លួន នៅក្នុងទីតាំង«ឯកជន»មួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករាកន្លងមកនេះ។ នេះ បើតាមការអះអាង របស់អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃអាទិត្យនេះ។
ជនបរទេសចំនួន ៧៧នាក់ផ្សេងទៀត ក្នុងនោះ មានស្ត្រី៣៦នាក់ ដែលត្រូវបានចាត់ទុកថា ជា«ភ្ញៀវ» ក៏ត្រូវបានអាជ្ញាធរប្រមូល យកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដែរ តែត្រូវបានដោះលែង នៅពេលក្រោយមក បន្ទាប់ពីក្រុមអាជ្ញាធរអះអាងថា បាន«អប់រំ»ពួកគេទាំងនោះរួច។
គេហទំព័រនគរបាលជាតិ បានរាយការណ៍ពី«