ស្រ្តីជនជាតិភាគតិចដែលកំពុងរងការប៉ះពាល់ គ្រោងដាក់ពាក្យបណ្តឹង
ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងការសាងសង់ទំនប់វារីអគ្គីសនី បានធ្វើឱ្យជនជាតិភាគតិច ជាពិសេសគឺស្រ្តីរងនូវផលប៉ះពាល់ជាច្រើន ក្រុមស្រ្តីជនជាតិដើមភាគតិចមកពី៨ខេត្ត គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីឱ្យរដ្ឋាភិបាល ក៏ដូចជាអន្តរជាតិ ដោះស្រាយបញ្ហា និងលុបចោលទាំងអស់នូវផ្តល់ដីសម្បទានសេដ្ឋកិច្ច និងទំនប់វារីអគ្គីសនី។

ស្រ្តីជនជាតិដើមភាគតិចពូនង ក្នុងសន្និសិទកាសែតនៅថ្ងៃទី០៦ ខែមិថុនា។ (រូបថត MONOROOM.info/ C.Nita)
ជនជាតិភាគតិច - ស្រ្តីជនជាតិភាគតិចដូចជាជនជាតិពូនង ព្រៅ កួយ ជង ស្ទៀងជាដើម មានគម្រោងដាក់ពាក្យបណ្តឹងទៅតុលាការក្នុងខេត្ត និងតុលាការកំពូល ដើម្បីដោះស្រាយដោយផ្អែកទៅលើច្បាប់ជាតិ ដែលការពារទៅលើសិទ្ធិដីធ្លី [...]


