ច្បាប់ទាំងបីត្រូវបន្តឆ្លងនៅក្រុមប្រឹក្សាធម្មនុញ្ញ ជំនះការរិះគន់
ច្បាប់ទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលត្រូវបានគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់ធ្ងន់ៗ ថាមិនអាចធានាឲ្យតុលាការ មានភាពឯករាជ្យ ហើយចាំបាច់ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនោះ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញអះអាងថា ត្រូវតែពិនិត្យច្បាប់ទាំងនោះតាមនីតិវិធីច្បាប់ ដើម្បីឈានទៅធ្វើសេចក្តីសម្រេច។

ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)
ច្បាប់ - សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ [...]


