ត្រឹមតែពីរថ្ងៃ ទីក្រុងសៀមរាបមាន«សួនសំរាម»រីកស្គុះស្គាយ
ក្រុងសៀមរាប ដែលធ្លាប់តែជាទីក្រុងគំរូមួយ ល្បីខាងមានបរិស្ថានល្អស្អាត និងមានសណ្តាប់ធ្នាប់ល្អ គួជាទីចាប់ចិត្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់រូបៗនោះ ប៉ុន្តែគ្រាន់តែរយៈពេលពីរថ្ងៃ នៃការប្រណាំងទូកសោះ ទីក្រុងនេះកំពុងត្រូវបានលំអរ ដោយ«ផ្កាសម្រាម»ដែលរីកយ៉ាងស្គុះស្គាយពាសពេញ។
នេះជាលទ្ធផល នៃការបន្សល់ទុករបស់ទស្សនិកជន និងប្រិយមិត្តយ៉ាងសន្ធឹកសន្ធាប់ ដែលបានសម្រុកពីគ្រប់ទិសទី ជាពិសេសពីតំបន់ដែលនៅជុំវិញខេត្តសៀមរាប ដើម្បីចូលមកទស្សនាការប្រារព្ធពិធីបុណ្យអុំទូក នៅក្នុងក្រុងសៀមរាបនេះ។ ការប្រារព្ធបុណ្យអុំទូក ដែលមានរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកានេះ បានទាក់ទាញចំណាប់អារម្មណ៍ និងបង្កការសប្បាយមិនចាញ់ ការប្រារព្ធបុណ្យអុំទូកធំ [...]