Posts in ‘កម្ពុជា’ Category

សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

សំដី​ចុង​ក្រោយ​​របស់ មាជ សុវណ្ណារ៉ា មុន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សរ

តុលាការរាជធានីភ្នំពេញបាន​សម្រេច​ចេញ​ដីការ ឃុំ​ខ្លួន​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្ដោះ​អាសន្ន។ ការ​ចាប់​ខ្លួន និង​សម្រេច​ឃុំ​ខ្លួន​ក្នុង​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នៅ មន្ទីរ​អប់រំ​កែ​ប្រែ​ម១ ព្រៃ​សរ​នេះ បាន​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ញុះ​ញង់ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​មន្រ្តី​រាជការ​សាធារណៈ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សកម្មជនរបស់គណបក្សប្រឆាំងរូបនេះ បាន​លើក​ឡើង មុន​នឹង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​លោក ចូល​ពន្ធនាគារ​យ៉ាង​ដូច្នេះ​ថា៖ «យុត្តិធម៌​នឹង​កើត​មាន។ ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ទេ។ រឿង​នេះ​ជា​ករណី​នយោបាយ​ទេ។ អញ្ចឹង​ខ្ញុំ​គិត​ថា រឿង​នេះ យើង​បាន​ធ្វើការ​ចរចា​បញ្ចប់​បញ្ហា តាំង​ពី​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤​មក​ម្លេះ។ ហើយ​មក​ដល់​ពេល​នេះ យើង (អាជ្ញាធររដ្ឋាភិបាល) នៅ​តែ​មាន​ការ​ចាប់​ចង​​អ្នក​នយោបាយ​ទៀត។»

[...]
វឌ្ឍនាការ​នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ មក​ត្រឹម​១២៨​ដុល្លា (vdo)

វឌ្ឍនាការ​នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ មក​ត្រឹម​១២៨​ដុល្លា (vdo)

កិច្ចប្រជុំកាលពី ថ្ងៃទី១២ ខែវិច្ឆិកា គណៈ​កម្មការ​ប្រឹក្សា​ការងារ បាន​បោះ​ឆ្នោត​សម្រេច​យក​ប្រាក់​ឈ្នួល​១២៣​ដុល្លារ សម្រាប់​កម្មករ​ទូទៅ។ ក្នុង​ថ្ងៃ​ដដែល​នេះ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន​ប្រាំ (៥) ដុល្លារ​ទៀត សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា របស់​កម្មករ​និយោជិក​ដែល​ពេញ​សិទ្ធិ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ លោក អ៊ិត សំហេង តំណាង​ភាគី​«រដ្ឋាភិបាល»​ក្នុង​កិច្ច​សម្ភាស ជា​មួយ​អ្នក​សារព័ត៌មាន ក្នុង​កិច្ច​ប្រជុំ​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ បង្ហាញ​ពី​វឌ្ឍនាការ នៃ​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​និយោជិក​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង​ឆ្នាំ២០១៥ ត្រូវ​បាន​កំណត់​ជា​ផ្លូវ​ការ នូវ​ទឹក​ប្រាក់​ចំនួន​១២៣ដុល្លា (បូក ៥ដុល្លា) អាមេរិក​ក្នុង​មួយ​ខែ។ [...]

តំណាង​រាស្ត្រ​ឱ្យ​អ្នក​តវ៉ា​នឹង​ការ​ចាប់​ខ្លួន ធ្វើ​តាម​និតិវិធី​តុលាការ

តំណាង​រាស្ត្រ​ឱ្យ​អ្នក​តវ៉ា​នឹង​ការ​ចាប់​ខ្លួន ធ្វើ​តាម​និតិវិធី​តុលាការ

ខណៈពេលដែលស្រ្តី៧នាក់ ដែល​តវ៉ា​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ បញ្ហា​ទឹក​លិច​ផ្ទះ រួម​ទាំង​ព្រះ​សង្ឃ សកម្មជន​ដីធ្លី និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រុម​អ្នក​តវ៉ា ជា​ពិសេស​អ្នក​រង​គ្រោះ​ពី​ជម្លោះ​ដី​ធ្លី​បាន ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់។ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ ក្រុម​អ្នក​តវ៉ា​ច្រើន​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ ឱ្យ​រដ្ឋ​សភា​ជួយ​ដោះ​ស្រាយ និង​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ។

ថ្លែងទៅកាន់អ្នកតវ៉ាទាំងនោះ ដែល​មក​ដាក់​ញត្តិ​នៅ​មុខ​រដ្ឋ​សភា​ជាតិ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ លោក​ស្រី ឡោ ខេង សមាជិក​នៃ​គណៈកម្មាការ​ទី១​នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ឡើង​ថា លោក​ស្រី​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ស្ងប់​ចិត្ត​សិន ហើយ​ទុក​ពេល​ឱ្យ​គណៈកម្មាការ​ទី១​នៃ​រដ្ឋសភា [...]

ណៃ វ៉ងដា៖ បក្ស​ប្រជាជន ចង់​គាប​ធ្វើ​​ប្រធាន និង​ជា​អគ្គ​លេខាធិការ គ.ជ.ប (vdo)

ករណីចាប់ខ្លួនប្រជាពលរដ្ឋ ដែល​សុទ្ធ​សឹង​ជា​សកម្ម​ជន​តវ៉ា ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន ចង់​បង្ហាញ​សារ​ខ្លី​មួយ​ថា «រឿង​បញ្ហា​ជម្លោះ​ដី​ធ្លី មិន​ចាំ​បាច់​ធ្វើការ​តវ៉ា​ទេ។ ទោះ​តវ៉ា​យ៉ាង​ណា ក៏​គ្មាន​ដំណោះ​ស្រាយ​អ្វី​ជា​ដំ​កំភួន​ដែរ ហើយ​អាច​ប្រឈម នឹង​ការ​ចាប់​ខ្លួន​ទៀត​។» នេះ​ជា​ការ​លើក​ឡើង​របស់ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ការ​ច្បាប់​របស់​សមាគម ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក លោក ណៃ វ៉ងដា ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន  នៅ​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ នា​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ នៅ​ទន្ទឹម​នឹង​«សារ​ខ្លី»​ខាង​លើ លោក ណៃ វ៉ងដា បាន​អះ​អាង​ទៀត​ថា ការ​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​សម្មជន​គណបក្ស​ប្រឆាំង ក៏​ជា​គំនាប​នយោបាយ​មួយ​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​ពន្យល់​ថា [...]

បើក​លឿន​ជ្រុល​​ទៅ​បុក​របង​«ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច»

បើក​លឿន​ជ្រុល​​ទៅ​បុក​របង​«ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច»

នៅវេលាម៉ោង៥នឹង៤៥នាទី ល្ងាច​ថ្ងៃ​ទី១៣​ខែ​តុលា​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ បាន​កើត​ឡើង​នៅ​ខាង​កើត ស្ពាន​អាកាស​ស្ទឹង​មាន​ជយ័ ដោយ​រថយន្ត​១គ្រឿង គ្មាន​ផ្លាក​លេខ​បើក​បរ​ (តែ​បែរ​ជា​ពាក់​ផ្លាក​លេខ California ទៅ​វិញ) ដោយ​បុរស​ឈ្មោះ ឈឹម ទី ភេទ​ប្រុស​រស់​នៅ​ផ្ទះ​លេខ​១៨៦ ផ្លូវ​លេខ​៣៧១ ស្ថិត​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជយ័ រាជធានី​ភ្នំពេញ។

តាមសាក្សីដែលបានឃើញ​ករណី​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​បុរស​ឈ្មោះ ឈឹម ទី បាន​បើក​បរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឆេរ៉ូលេត (CHEVROLET) ពណ៍​ខ្មៅ​យ៉ាង​លឿន ពី​លិច​ទៅ​កើត ហើយ​បាន​ជ្រុល​ចង្កូត ទៅ​បុក​របង​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគីមិច ឲ្យ​ធ្លាយ​ទៅ​ម្ខាង បណ្តាល​អោយ​ខូច​ខាត​ម៉ូតូ​ចំនួន​៥គ្រឿង នឹង​កង់​១គ្រឿង​ផង​ដែរ។

ភ្លាមៗនោះ ម្ចាស់រថយន្តនិងម្ចាស់ស្ថានីយ៍ ព្រមទាំងម្ចាស់ម៉ូតូផង បានសម្របសម្រួលគ្នា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...