Posts in ‘កម្ពុជា’ Category

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

ឈាង វុន៖ រដ្ឋាភិបាល​បញ្ជូន​អាឡិច​ទៅ​ស្រុក ព្រោះ​មិន​ឱ្យ​អាឡិច​ជាប់​គុក

បន្ទាប់ពីអង្គការអន្តរជាតិចំនួនពីរ បានចេញរបាយការណ៍ ដោយប្រតិកម្មទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលបាន​បណ្តេញ​សកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពីកម្ពុជានោះ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានបកស្រាយថា ការ​ដែល​គេចាប់លោក អាឡិច បញ្ចូនទៅវិញ មិនមែនដោយសារ តែ អាឡិច ការពារតំបន់អារ៉ែងទេ គឺដោយសារតែលោក អាឡិច មិនឆ្លើយតប នឹងច្បាប់អន្តរជាតិ។

របាយការណ៍ នៅក្នុងកម្មវិធីរួមគ្នាមួយ ក្នុងការឃ្លាំមើល និងគាំពារសកម្មជនសិទ្ធិមនុស្ស លើពិភពលោក របស់អង្គការ​អន្តរជាតិទាំងពីរ បានបញ្ជាក់ថា ដោយយោងទៅលើច្បាប់អន្តោរប្រវេសន៍ របស់ប្រទេសកម្ពុជា លក្ខណៈ​សម្បត្តិ​ជន​បរទេស ដូចលោក អាឡិច អាចរស់នៅក្នុងប្រទេស បាន«៣៧ថ្ងៃ ក្រោយការផុតកំណត់ នៃទិដ្ឋាការ»។ ប៉ុន្តែក្រោយ​ផុត​សុពលភាព​ទិដ្ឋការ តែបីថ្ងៃប៉ុណ្ណោះ លោក អាឡិច [...]

ព្រាប កុល បបួល មាស សុខសោភា ចុះ​ទៅ​មើល​អារ៉ែង ក្នុង​ពេល​ឆាប់ៗ

ព្រាប កុល បបួល មាស សុខសោភា ចុះ​ទៅ​មើល​អារ៉ែង ក្នុង​ពេល​ឆាប់ៗ

លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានបង្ហាញជំហរ យ៉ាងមុតមាំថា តំបន់អារ៉ែង អាចជាព្រៃឈើ ដែលកម្រចុងក្រោយ នៅប្រទេសកម្ពុជា។ ដូចច្នេះលោកចង់ ឲ្យកូនខ្មែរជំនាន់ក្រោយ យល់ដឹងឲ្យបានច្បាស់ ពីការ​ការពារ​ព្រៃដ៏កម្រមួយនេះ ជាពិសេសផ្តិតជារូបភាព សម្រាប់ទុកឲ្យអ្នកជំនាន់ក្រោយ បានដឹង។ នេះជាគោលបំណងមួយ ដែល​ធ្វើ​ឲ្យ​គម្រោង នៃការចុះទៅកាន់តំបន់នោះ ត្រូវបានលោករៀបចំធ្វើឡើង នៅក្នុងពេលខាងមុខនេះ។

ចំពោះពេលវេលា នៃការចុះទៅនោះ លោក ព្រាប កុល បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងនៅថា នឹង​ធ្វើ​ឡើង នៅមុនចូលឆ្នាំខ្មែរខាងមុខ។ បន្ទាប់ពីកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីក្រោយមក លោកបានសរសេរ នៅក្នុងទំព័រ​ហ្វេសប៊ុកផ្លូវការរបស់លោកថា គម្រោងនេះ នឹងធ្វើឡើង នៅថ្ងៃទី១៤ ទៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥នេះ។

ប៉ុន្តែអ្វីដែលលោក មិនទាន់ច្បាស់នោះ គឺការអញ្ជើញតារាចម្រៀងមួយរូប គឺកញ្ញា មាស សុខសោភា [...]

អេង ឆៃអៀង ថា​ត្រូវ​អនុវត្ត​ច្បាប់​ នាំ​​ជន​​អន្តោប្រវេសន៍​«ខុស​ច្បាប់»​ចេញ​ពី​កម្ពុជា

អេង ឆៃអៀង ថា​ត្រូវ​អនុវត្ត​ច្បាប់​ នាំ​​ជន​​អន្តោប្រវេសន៍​«ខុស​ច្បាប់»​ចេញ​ពី​កម្ពុជា

រដ្ឋាភិបាលកម្ពុជា បើជ្រុលជាបានគិតគូដល់បញ្ហា នៃការដាក់ឲ្យមានការអនុវត្តឡើងវិញ នូវច្បាប់អន្តោប្រវេសន៍ ដែល​ខក​ខានអនុវត្ត ជាច្រើនឆ្នាំមកហើយនោះ ត្រូវធ្វើការគិតគូឡើងវិញទាំងអស់ នៃជនអន្តោប្រវេសន៍ទាំងឡាយ ដែល​រស់​នៅ​ដោយ«ខុសច្បាប់»នៅកម្ពុជា។ នេះជាការថ្លែងអះអាង របស់អគ្គលេខាធិការ គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដោយបានភ្ជាប់ករណី នៃការរនុវត្តច្បាប់អន្តោប្រវេសន៍ របស់​រដ្ឋាភិបាលទៅលើ សកម្មជនបរិស្ថានជាតិអេស្បាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដោយបានបណ្តេញជនបរទេសម្នាក់នេះ ចេញពីកម្ពុជា ព្រោះតែ ក្រោមហេតុផលទិដ្ឋាការ​ផុត​សុពលភាព និងមិនត្រូវបានបន្តសុពលភាពនេះ ដោយអាជ្ញាធរកម្ពុជា។

អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ បានអះអាងថា នេះ មិនមែនជារឿង របស់គណបក្សនយោបាយណាមួយឡើយ តែជារឿងរបស់ប្រទេសជាតិខ្មែរទាំងមូល។ [...]

អង្គការ​អន្តរជាតិ​ចំនួន​ពីរ ប្រតិកម្ម​នឹង​ការ​បណ្ដេញ អាឡិច ចេញ​ពី​កម្ពុជា

អង្គការ​អន្តរជាតិ​ចំនួន​ពីរ ប្រតិកម្ម​នឹង​ការ​បណ្ដេញ អាឡិច ចេញ​ពី​កម្ពុជា

នៅមួយថ្ងៃក្រោយការចាប់ខ្លួន សកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) និងបញ្ជូនខ្លួនតាមយន្ដហោះ ចេញពីប្រទេសកម្ពុជាដោយបង្ខំ ដោយអាជ្ញាធររដ្ឋាភិបាលរួចនោះ អង្គការអន្តរជាតិចំនួនពីរ គឺអង្គការពិភពលោកប្រឆាំង នឹងការធ្វើទារុណកម្ម (OMCT) និងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) ដែលមានកម្មវិធីរួមគ្នា មានចំណងជើងថា «កម្មវិធីឃ្លាំមើល ដើម្បីគាំពារសកម្មជនសិទ្ធិមនុស្ស (The Observatory for the Protection of Human Rights Defenders)» បានចេញរបាយការណ៍មួយ ប្រតិកម្ម​នឹង​ការ​សម្រេចចិត្ត របស់អាជ្ញាធរខ្មែរនេះ។

ក្នុងរបាយការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលក្នុងយប់ថ្ងៃទី២៤ ខែកុម្ភៈនេះ មានសរសេរ​ពន្យល់​ពី​ហេតុការណ៍ នៃការចាប់ខ្លួនលោក អាឡិច ជាអាថ៌ថា បន្ទាប់ពីត្រូវបាន​អាជ្ញាធរ​កម្ពុជាបដិសេធ ទិដ្ឋាការ មិនឲ្យបន្ត​រស់​នៅ​ក្នុងប្រទេសតទៅទៀត [...]

ទាសករ​ផ្លូវ​ភេទ៖ ស្ត្រី​ខ្មែរ​ឥស្លាម​២​នាក់ ស្នើ​ក្រសួង​ការ​បរទេស​រក​យុត្តិធម៌

ទាសករ​ផ្លូវ​ភេទ៖ ស្ត្រី​ខ្មែរ​ឥស្លាម​២​នាក់ ស្នើ​ក្រសួង​ការ​បរទេស​រក​យុត្តិធម៌

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីទាំងពីរនាក់ ដែលទើប​តែ​ត្រឡប់ មកពីប្រទេសម៉ាឡេស៊ី កាលពីម្សិលម៉ិញនេះ បានមកជួប លោក ហោ ណំាហុង នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ និងធ្វើសំណូមពរឲ្យក្រសួង ចាត់ចំណាត់ការចំពោះមេខ្យល់ ដែលបានលក់ពួកគេទាំងពីរ ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បី​ធ្វើជាទាសករផ្លូវភេទ នៅប្រទេសម៉ាឡេស៊ី តាំងពីខែវិច្ចការ ឆ្នាំ ២០១៤ មកនោះ ហើយ​ទើបបានត្រឡប់មក​ប្រទេស​កម្ពុជា​វិញ។

លោកបន្ថែមថា ជនល្មើសដែលប្រព្រឹត្តបទឧក្រិដ្ឋ លក់ស្រ្តីខ្មែរឥស្លាមទាំងពីរនាក់ នឹងមិនរួចខ្លួន និងគេចផុត ពីសំណាញ់​ច្បាប់បាននោះទេ ព្រោះករណីនេះ វាធ្វើឲ្យជនរងគ្រោះខូចខាតកិត្តិយស ដល់សាមីខ្លួនពួកគេ និងបង្កឲ្យមានផលលំបាក ចំពោះគ្រួសារដែលចំណាយថវិការអស់ជាច្រើន ក្នុងការរកមធ្យោបាយ នាំកូនឲ្យត្រឡប់មកផ្ទះវិញ។

ស្ត្រីខ្មែរឥស្លាមទាំងពីរនាក់នោះ ត្រូវបានស្ថានទូតកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...