ព្រះរាជាចេញរាជសារ អំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោត
ព្រះមហាក្សត្រកម្ពុជា ដែលមានតែរាជបល្ល័ង្គ និងគ្មានអំណាច បានចេញព្រះរាជសារមួយ ដែលចុះព្រហស្ថលេខា តាំងពីថ្ងៃទី១៨ ខែឧសភា អំពាវនាឲ្យជនរួមជាតិខ្មែរទាំងអស់ ចេញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
ក្នុងព្រះរាជសារ ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿង ថ្កើនថ្កានលើគ្រប់វិស័យ»។
ព្រះរាជបន្ទូល របស់ព្រះមហាក្សត្រកម្ពុជា បានវាយតម្លៃ ទុកជាមុនរួចជាស្រេច ថាការបោះឆ្នោតជាតិ ក្នុងខែកក្កដានេះ ជា«ការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ [...]