Posts in ‘កម្ពុជា’ Category

ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ក្នុងជំនួបពិសេសមួយ រវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាវិមានរដ្ឋសភា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ បានបង្ហាញថា ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន​ចិន​មួយ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងមានការដោះស្រាយ ដោយតម្លាភាព និងគ្មានហិង្សា។ ឯបញ្ហាវិវាទដីធ្លី ដែល​ឈានទៅរក ការប្រើប្រាស់នូវហិង្សាកន្លងមកនោះ ត្រូ​វបានលោក សាយ សំអាល់ ចាត់ទុកថា ជាករណី​ទំនាស់​រវាង​បុគ្គល និង​បុគ្គលប៉ុណ្ណោះ មិនមែនជាគោលការណ៍របស់ក្រសួង ហើយក៏មិនមែនជាគោលការណ៍ របស់ក្រុមហ៊ុនដែរ។

ការលើកឡើងនេះ ត្រូវបានមន្រ្តីសង្គមស៊ីវិលម្នាក់ ដែលបានធ្វើអង្កេត និងស្រាវជ្រាវលើករណីទំនាស់នេះ បដិសេធ​ចោល។ លោក សុខ សុខុម មន្រ្តីសម្របសម្រួលអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តកោះកុង បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា បញ្ហាដីធ្លីដែលកើតមានវិវាទ រវាងក្រុមហ៊ុនចិន [...]

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

មាជ សុវណ្ណារ៉ា៖ ហ៊ុន សែន និយាយ​អ្វី​ចេះ​តែ​ត្រូវ!

នាយករដ្ឋមន្រ្តីបីទសវត្សន៍របស់កម្ពុជា លោក ហ៊ុន សែន គប្បីត្រូវធ្វើការបែងចែក ឲ្យដាច់ពីគ្នា រវាងវប្បធម៌សន្ទនា និងការ​រិះគន់ ដើម្បីប្រយោជន៍ជាតិ និងសង្គម។ នេះជាការថ្លែងអះអាង របស់លោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ ខេត្តបន្ទាយមានជ័យ និងជាស្ថាបនិកវិទ្យុខ្មែរប៉ុស្ដ៍។ លោកបានថ្លែងឡើងថា សម្រាប់គណបក្សប្រជាជនកម្ពុជា ដូច​ជា​លោកនាយករដ្ឋមន្រ្តីជាដើម អ្វីដែលលោកលើកឡើង សុទ្ធតែត្រឹម«ត្រូវ» តែមើលមកគេ អ្វីដែលបានលើកឡើង សុទ្ធតែ​«ខុស»​ទាំងអស់។

ប្រតិកម្មខាងលើនេះ ក្រោយពីការលើក ឡើងរបស់លោកនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀត ពី«វប្បធម៌សន្ទនា» និងបញ្ហា «ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។ ការឆ្លើយតបរបស់លោក ហ៊ុន សែន នាពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា ស្នើឲ្យដៃគូសន្ទនាទាំងអស់ គោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តី បានស្នើ​ឲ្យមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន គ្រប់មូលដ្ឋាន [...]

ខ្លាច​នគរបាល​យក​ឡាន​ទៅ​ខណ្ឌ​ ទើប​ចេញ​សំណង

ខ្លាច​នគរបាល​យក​ឡាន​ទៅ​ខណ្ឌ​ ទើប​ចេញ​សំណង

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ ឡានដឹកអ្នកដំណើរទាំងពីរ បានវ៉ាជែងគ្នា នៅលើ​ទ្រូង​ផ្លូវ ពីកើតទៅលិច តាមបណ្តោយផ្លូវ សព័ន្ធរុស្សី លុះមកដល់ខាងលិច រោងចក្រកាត់ដេមួយ ម្ចាស់ឡានទីមួយ បានបន្ថែម​ល្បឿន ដើម្បីវ៉ាអ្នកនៅខាងមុខខ្លួន។ ឡានវ៉ាបានសម្រេច តែបានបណ្តាលឲ្យម៉ូតូមួយគ្រឿង នៅបើកស្របគ្នា ដួលទៅប៉ះ​ជា​មួយឡានមួយទៀត ធ្វើឲ្យខូចខាតម៉ូតូ នៅផ្នែកខាងមុខ។

បន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចារចារណ៍ ចាប់ពីម៉ោង១១ និង៣០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ភាគីទាំងសង​ខាង មានម្ចាស់ឡាន និងម្ចាស់ម៉ូតូ បានប្រកែកគ្នា ប្រមាណជា១ម៉ោង នៅមិនទាន់មាន អ្នកណាយល់ព្រមទៀត។ ម្ចាស់ម៉ូតូ ជាយុវតីមួយរូប អាយុប្រមាណ២០ឆ្នាំ មិនប្រាប់ឈ្មោះ តែបានប្រាប់ថា ជាកូនមន្ត្រីយោធាម្នាក់។ រីឯម៉ូតូម៉ាក វេវ ពណ៍​ក្រហម ស្លាកលេខ ខេមរៈភូមិន្ទ០២ ១-៧១៦៨ ត្រូវបានសមត្ថកិច្ចចររាចរណ៍សួររកពន្ធម៉ូតូ ពីម៉ូតូ តែយុវតីម្ចាស់ម៉ូតូ [...]

ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

ការឈប់របស់កម្មករ កម្មការិនី នៃរោងចក្រហ្វូគួយ មានភាពចម្លែក ដោយសាររោងចក្រអនុញ្ញាត ឲ្យឈប់សម្រាក ពេល​ចូលឆ្នាំខ្មែរ តាំងពីថ្ងៃទី១០ និងចូលធ្វើការវិញ នៅថ្ងៃទី២០ ខែមេសា។ ការឈប់នេះ មានភាពខុសប្លែកពីឆ្នាំមុនៗ ដែល​ឲ្យ​ឈប់មុនមួយថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។

កម្មការនី រុណ ចាន់លីណា បានផ្តល់កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់ធ្វើការនៅរោងចក្រ «ហ្វូគួយ ឬឆាងតុងព្រីនធីង» ស្ថិតក្នុងសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។ កម្មការិនីបន្តថា ការ​ធ្វើការតវ៉ានាពេលនេះ បន្ទាប់ពីដឹងថា ថៅកែ(ចិន)រត់ចោល និងបិទរោងចក្រ តាំងពីថ្ងៃទី២០។ កញ្ញាបន្តថា កម្មករទាំងអស់ ដែលមិនទទួលបានប្រាក់ខែ ក៏បាននាំគ្នា ធ្វើការតវ៉ាជាបន្តបន្ទាប់ រហូតមកដល់ក្រសួងការងារ តែនៅគ្មានដំណោះ​ស្រាយ​ណាមួយ សមស្របឡើយ។

កញ្ញារូបនេះបន្តថា ក្នុងថ្ងៃទី៤ ខែឧសភានេះ តំណាងកម្មករទាំង១២៣នាក់ បានចូលទៅកាន់ [...]

របួសធ្លុះជើង ព្រោះម៉ាស៊ីន​(អិច)​រុញ​ដី របស់​ក្រុមហ៊ុន​ចិន កិន

របួសធ្លុះជើង ព្រោះម៉ាស៊ីន​(អិច)​រុញ​ដី របស់​ក្រុមហ៊ុន​ចិន កិន

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ត្រង់ចំណុចការដ្ឋាន សាងសង់ផ្លូវមួយ របស់ក្រុមហ៊ុនចិន ឈ្មោះ«សៀងហៃ» ស្ថិតក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងប្រុសម្នាក់ រងរបួសជើងធ្លុះប្រអប់ជើងស្តាំ ដោយសារម៉ាស៊ិនរុញដី ថយ​មក​កិន​ពីលើ ទាំងម៉ូតូទាំងម្ចាស់។

កុមារារងគ្រោះឈ្មោះ កង ករុណា អាយុ៨ឆ្នាំសព្វថ្ងៃរស់នៅ ភូមិឃុំកើតហេតុខាងលើ ជាមួយគ្រួសារ។ ករុណា បានប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទាំងទឹកភ្នែកថា ខ្លួនគេបានជិះម៉ូតូចាស់មួយ ចេញពីផ្ទះទៅមើលសត្វពពែ នៅស្រែ ដែល​មាន​ចំងាយ ប្រមាណ៥០០ម៉ែត្រពីផ្ទះ លុះមកដល់ចំណុចកើតហេតុ ដែលជាការដ្ឋានមានឡានធំ បើកមកពេញទាំងផ្លូវ គ្មាន​ជម្រើស អ្នកឌុប ករុណា បានបើកចូលផ្លូវ ដែលកំពុងសាងសង់ ដើម្បីគេចឡាន។

នៅពេល ដែលចូលមកចំហៀងផ្លូវ ដែលកំពុងសាងសង់ អ្នកទាំងពីរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...