Posts in ‘កម្ពុជា’ Category

ប្រធាន​ផ្សារ​នាគ​មាស​បិត​ផ្សារ ព្រោះ​ជម្លោះ​បុគ្គល​ពីរ​ក្រុម?

ប្រធាន​ផ្សារ​នាគ​មាស​បិត​ផ្សារ ព្រោះ​ជម្លោះ​បុគ្គល​ពីរ​ក្រុម?

ដោយសារតែជម្លោះមួយ បានកើតឡើង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ រវាងមនុស្សពីរក្រុម ក្នុងនោះមានភាគីម្ខាង ជាកម្មករអូសរទេះ និងភាគីម្ខាងទៀត ជាសន្តិសុខ នៅក្នុងផ្សារនាគមាស  ដែលឈានដល់ ការវាយតប់គ្នា ដោយប្រើដំបង និង​អាវុធជាដើម ផ្អើលឆោឡោដល់ក្នុងផ្សារនោះ បានធ្វើឲ្យប្រធានផ្សារ លោក ផាន់ គៀត សម្រេចចិត្តបិតផ្សារ មួយថ្ងៃ ដើម្បី​ដោះស្រាយ បញ្ហាវាយតប់ របស់ក្រុមសន្តិសុខរបស់ខ្លួន ឲ្យបានចប់សព្វគ្រប់ ជាមួយសមាគមកង់បី និងអ្នកអួស​រទេះ។

ការបិតលក់ដូរនេះ ធ្វើឲ្យអាជីវករមួយចំនួន ដែលលក់មិនសូវដាច់ មានប្រតិកម្មខ្លាំងៗ ជាមួយម្ចាស់ផ្សារ ដោយបាន​ថ្លែង​រអ៊ូរទាំ ពីការបិទនេះ ថាដូចបិទឆ្នាំងបាយ របស់ពួកគាត់មួយថ្ងៃអញ្ចឹង។ អ្នកស្រី ហេង សុខហេង អាយុ៥៣ឆ្នាំ ជាអាជីវករ​ម្នាក់ ប្រចាំនៅផ្សារនាគមាស ដែលកំពុងនាំគ្នា ចេញពីក្នុងតូប មកតវ៉ាសុំឲ្យម្ចាស់ផ្សារ កុំបិតសោរ បានរៀបរាប់ថា មិនអាច​បិតទ្វារផ្សារបានទេ ព្រោះនេះ [...]

សន្តិសុខ​ផ្សារ​នាគ​មាស មាន​អំណាច​វាយ​ដំ​មនុស្ស​ដូច​សត្វ!

សន្តិសុខ​ផ្សារ​នាគ​មាស មាន​អំណាច​វាយ​ដំ​មនុស្ស​ដូច​សត្វ!

ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងបរិវេណផ្សារនាគមាស ក្នុង​សង្កាត់​ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាក្សីដែលនៅក្នុងហេតុការណ៍ បានចង្អុលទៅក្រុមសន្តិសុខមួយក្រុម ថា បានព្រួតគ្នាបង្ករបញ្ហា ជាមួយអ្នករត់រីម៉កកង់បី ដឹកបន្លែ និងអ្នកអូសរទេះ ដឹកបន្លែនៅផ្សារខាងលើ។ សាក្សីទាំងនោះ បាន​បញ្ជាក់ទៀតថា មានអ្នករងរបួស ប្រមាណជា៥នាក់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ និងមានការខូចខាតសម្ភារៈ មួយចំនួនទៀត។

អ្នករងគ្រោះម្នាក់ ក្នុងចំណោមអ្នករងរបួសធ្ងន់ ៤នាក់ លោក ដូង ពិសី មកពីស្រុកស្អាង ខេត្តកណ្តាល បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា ដំបូងឡើយ សន្តិសុខឈ្មោះហៅក្រៅថា ០៧ បានស្រែកខ្លាំងៗ ដាក់លោក និងអ្នកម្ចាស់រឺម៉កដ៏ទៃថា ឲ្យចេញពីកន្លែង ដែលពួកលោក ធ្លាប់ទុកយាន្ដកង់បីរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ដោយការបញ្ជា គ្មានហេតុផល​ច្បាស់​លាស់ លោកមិនបានចេញទេ តែបន្តិចក្រោយមក [...]

យន្ដការ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី​នៅ​បឹង​ប្រាំ៖ «គឺ​រុញ​ឲ្យ​ថ្នាក់​ក្រោម​ស្រាយ!»

យន្ដការ​ដោះ​ស្រាយ​វិបត្តិ​ដី​ធ្លី​នៅ​បឹង​ប្រាំ៖ «គឺ​រុញ​ឲ្យ​ថ្នាក់​ក្រោម​ស្រាយ!»

ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បណ្តឹងតវ៉ានានា របស់តំណាងប្រជាពលរដ្ឋ ចេះតែមានជាបន្តបន្ទាប់ តែក៏មានពាក្យ​បណ្ដឹង​ខ្លះ នៅមិនទាន់រកបាន ចំណាត់ការណាមួយ ឲ្យមានភាពច្បាស់លាស់នៅឡើយ ពីក្រសួងមហាផ្ទៃ។ ដូចជា​ករណី​ពាក្យបណ្តឹង ចុះថ្ងៃទី៥ ខែឧសភា របស់ប្រជាពលរដ្ឋ មកពី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នេះជាដើម ដែល​គ្រាន់​តែ បានទទួលពាក្យ ពីក្រសួងមហាផ្ទៃ មកវិញថា៖ «ដោយពិនិត្យឃើញថា ស្ថិតក្នុងសមត្ថកិច្ចដោះស្រាយ របស់​អាជ្ញាធរ​មូលដ្ឋាន ដូច្នេះក្រសួងមហាផ្ទៃ សូមបង្វែរជូនឯកឧត្តមអភិបាល ដើម្បីពិនិត្យ និងដោះស្រាយ ជាសមត្ថកិច្ច។»

ពាក្យបណ្តឹងនេះ ត្រូវបានទទួលយក ដោយលោក ខៀវ សុភ័ក អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែឧសភា តាមបញ្ជារបស់រដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង (បើយោងតាមលិខិត ចុះថ្ងៃទី២៣ ខែមីនា)។ក្នុងពាក្យបណ្ដឹង របស់​ពលរដ្ឋ​ទាំង២៥៥គ្រួសារ ដែលបានប្តឹងពីមេឃុំបឹងប្រាំ និងមេភូមិចំនួនប្រាំពីរនាក់ [...]

មន្ត្រី​អន្តោរប្រវេសន៍​ច្រក​ប៉ោយប៉ែត បដិសេធ​រឿង​យក​លុយ​កាក់​តាម​ព្រំដែន

មន្ត្រី​អន្តោរប្រវេសន៍​ច្រក​ប៉ោយប៉ែត បដិសេធ​រឿង​យក​លុយ​កាក់​តាម​ព្រំដែន

នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត លោក ស៊ីម សំអាត បានថ្លែងបដិសេធ ការជំរិតទារប្រាក់ ពីសំណាក់មន្ត្រីនគរបាលអន្តោរប្រវេសន៍ ទៅលើពលរដ្ឋអ្នកធ្វើការ រកទទួលទាន នៅនឹងច្រកព្រំដែន កម្ពុជា-ថៃ មួយ​នេះ។

សេចក្ដីបដិសេធ របស់លោកនាយនគរបាល បានធ្វើឡើង បន្ទាប់ពីពលរដ្ឋជាច្រើននាក់ ដែលជាអ្នករស់នៅ ឬអ្នករក​ទទួល​ទាន តាមច្រកទ្វារ ប៉ោយប៉ែត បានរអ៊ូរទាំឡើងថា មន្ត្រីនគរបាលអន្តោរប្រវេសន៍ មួយចំនួន បានធ្វើការជំរិត ទារប្រាក់ពី​ពួក​គាត់​ជា​ញឹកញាប់ ជាពិសេស នៅរៀងរាល់ពេល ដែលពួកគាត់ធ្វើប័ណ្ណ សម្រាប់ចេញចូលទឹកដីថៃនោះជាដើម។

ពលរដ្ឋទាំងនោះ បានអះអាងថា ការទាមទារឲ្យបង់ប្រាក់នេះ មានធ្វើតែភាគីមន្ត្រីអន្តោប្រវេសខ្មែរប៉ុណ្ណោះ តែនៅខាង​ភាគីថៃវិញ មិនមានឃើញទារឲ្យបង់ប្រាក់អ្វីទេ។

លោក ប្រុស រស់នៅខេត្តបន្ទាយមានជ័យ ដែលទើបនឹងបង់លុយ ឲ្យមន្ត្រីខ្មែររួចនោះ [...]

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​ឡាន​បុក​របួស​ធ្ងន់​បាក់​ជើង

ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន ត្រូវ​ឡាន​បុក​របួស​ធ្ងន់​បាក់​ជើង

ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ខណៈម្ចាស់រថយន្ដ ត្រូវបានមន្ត្រីសមត្ថកិច្ច ឃាត់​ខ្លួន​ជាបណ្ដោះអាសន្ន ព្រមទាំងប្រមូលវត្ថុតាង ដើម្បីទុកធ្វើការដោះស្រាយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ លេខ៥៩៨ ត្រង់ចំណុចផ្លូវបែកជាបួន ក្បែរស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ គៀម ស៊ីវ័ន្ត អាយុ២៤ឆ្នាំ បានបាក់ជើងខាងស្តាំ ចំណែកម៉ូតូគាប នៅពីក្រោមឡាន ខូច​ខាត​ជាទម្ងន់។

សាក្សីនៅទីតាំងកើតហេតុ បានរៀរាប់ឲ្យដឹងថា ឡាន និងម៉ូតូ ដែលបង្ករគ្រោះថ្នាក់ខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ ដែលមានផ្លូវបំបែកជាបួន ម៉ូតូបានបត់ ដោយមិនបានឃើញឡាន ដែលមកដល់​ដំណាល​គ្នាដែរ។ ម៉ូតូ និងរថយន្ដ បានបុកគ្នាពេញទំហឹង រហូតដល់ដួលម៉ូតូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...