«សាលារាជធានីចុះវាស់វែងនៅផ្សារដើមគ» មានអាថ៌កំបាំង?
ចំងល់បានកើតឡើង នៅក្នុងចំណោមអាជីវករ នៃផ្សារដើមគ បន្ទាប់ពីប្រធានផ្សារ និងក្រុមការងារមួយចំនួន ពីសាលារាជធានីភ្នំពេញ បានមកវាស់វែងតូបរបស់ពួកគាត់។ អាជីវករខ្លះ បានលើកឡើងថា តាំងពីចាប់ផ្តើមលក់ នៅផ្សារដើមគរនេះ ជាង១០ឆ្នាំមកហើយ ប្រធានផ្សារមុនៗ មិនដែលមានរឿងបែបនេះ កើតឡើងទេ ចុះហេតុអ្វីនៅសុខៗ មានអ្នកចុះមកវាស់វែងតូប ក្នុងផ្សារដែលកំពុងលក់ដូរបែបនេះ។
អាជីវករលក់ស្បែកជើងម្នាក់ លោក ហាង សុធា នៅក្នុងវ័យ ៥២ឆ្នាំលោក បានស្រដីប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ពិតជាមានគេមកវាស់វែង នៅកន្លែងលក់របស់លោកមែន។ អាជីវកររូបនេះ បានបញ្ជាក់ថា តាំងពីមុនមក លោកមិនដែលឃើញ ប្រធានផ្សារមុនៗ ធ្វើបែបនេះទេ ចុះមកវាស់វែង ដោយមិនប្រាប់ហេតុផលច្បាស់លាស់ ធ្វើឲ្យអាជីវករព្រួយបារម្ភ។
មិនខុសគ្នា ពីអាជីវករខាងលើទេ អ្នកស្រី នួន ស៊ីថា អ្នកលក់ដូរក្នុងផ្សារនេះដែរ បានថ្លែងថា [...]