ធន សារ៉ាយ៖ «វប្បធម៌សន្ទនា» មិនសម្រួលជម្លោះដីធ្លីពលរដ្ឋ
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកនេះ អង្គការសមាគមដែលធ្វើការស្និតនឹងបញ្ហាដីថ្លី និងជីវភាពប្រជាពលរដ្ឋនោះ បានលើកឡើងថា «បើមេបក្សទាំងពីរប្រកាន់ភ្ជាប់ នូវវប្បធម៌សន្ទនា» នោះពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រោះតែស្តង់ដារច្បាប់ពីរ អាចនឹងត្រូវដោះស្រាយបាន។ លោកបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះ ព្រោះភាពក្រីក្រ ភាគច្រើនមិនត្រូវបានដោះស្រាយ ឬយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋាន ឬថ្នាក់លើឡើយ។ ដោយឡែក សម្រាប់មន្រ្តីមានអំណាច អ្នកមានលុយវិញ តែងតែត្រូវបានជួយជ្រោមជ្រែង មិនដាច់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេស ពីអ្នកមានអំណាចធំៗ។
«ដីរបស់អ្នកណា» ជាប្រធានបទថ្មីមួយ ក្នុងចំណោមរឿងចាស់ៗ របស់រាស្រ្តរងគ្រោះ ត្រូវបានលើកឡើង ដោយ លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្សអាដហុក នៅស្នាក់ការកណ្តាល រាជធានីភ្នំពេញរបស់ខ្លួន។ លោកបានគួសបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា តាមការអង្កេត និងការតាមដាន [...]