សុខ ទូច៖ ផែនទីព្រំដែនមកពីប្រភពបីផ្សេងគ្នា តែមានត្រាមួយដូចគ្នា
ប្រធានក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានធ្វើការអះអាង នៅមុខអ្នកសារព័ត៌មាន និងតំណាងមកពីភាគីទាំង៦ថា ផែនទាំង២៦ផ្ទាំង ដែលទទួលបានពី ក្រុមទាំងបីផ្សេងៗនោះ ភាគច្រើនត្រូវគ្នាទាំងអស់ លើកលែងតែបែបទីមួនផ្ទាំង ដែលទទួលបានពីគណបក្សសង្គ្រោះជាតិទេ ដែលនៅមានការខ្វះខាតចំនួនពីផ្ទាំង ជាន់គ្នាមួយផ្ទាំង និងមួយផ្ទាំងទៀត មិនអាចយកជាការ ព្រោះជាផែនទី បង្ហាញពីដីវៀតណាម។
លោកបានបញ្ជាក់ថា ផែនទីដែលគណបក្សសង្គ្រោះជាតិខ្វះនោះ រួមមានផែនទីលេខ២ និងលេខ១៥។ ហើយលោកស្នើឲ្យគណបក្សមួយនេះ រកផែនទីទាំងពីរមកបង្គ្រប់ ដើម្បីធ្វើការផ្ទៀងផ្ទាត់គ្នាជាបន្ត រហូតដល់កម្ពុជា ទទួលបានផែនទីបន្ថែម ពីអង្គការសហប្រជាជាតិ នាថ្ងៃទី២០ ខេសីហា ឆ្នាំ២០១៥ ខាងមុខនេះ។
លោក សុខ ទូច ក្នុងសន្និសីទសារព័ត៌មាន ផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី១៤ ខែសីហា បានដាក់ការកត់សម្ភាល់ថា ទាំងផែនទីរាជរដ្ឋាផិបាល ផែនទីគណបក្សសង្គ្រោះជាតិ [...]