គឹម សុខ ត្រូវបានដោះលែងបន្ទាប់ពីអនុវត្តទោសរួចរាល់
ទោសទណ្ឌដែលដាក់ ទៅលើលោក គឹម សុខ ត្រូវបានបញ្ចប់រួចរាល់ ហើយរូបលោកក៏ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះដែរ។ នេះ បើតាមការអះអាង របស់មន្ត្រីតុលាការរាជធានី នៅមុននេះបន្តិច។
ក្នុងពេលភ្លាមៗ រូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឃើញលោក គឹម សុខា កំពុងថតរូបជាមួយក្រុមញាតិមិត្ត ដែលទៅទទួលលោក ដល់ពន្ធនាគារ។ គេក៏ឃើញលោក ទៅដុតធូបគោរពវិញ្ញាណក្ខ័ន្ធលោក កែម ឡី នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច បូកគោ នោះដែរ។
ក្នុងវេលានេះ ទំព័រហ្វេសប៊ុក «មូលនិធិគឹមសុខ» កំពុងថតផ្សាយផ្ទាល់ ពីសកម្មភាពដំបូងៗរបស់លោក គឹម សុខ ដូចខាងក្រោម៖
លោក គឹម សុខ ដែលគេស្គាល់ថា ជាអ្នករិះគន់មិនសំចៃមាត់ ត្រូវបានលោក ហ៊ុន សែន [...]