ហ៊ុន ម៉ាណែត ថាមេធាវីអាមេរិក ម័រតុន ក្លារ បំផ្លើស
យ៉ាងហោចណាស់ ក៏ប្រតិកម្មជាលើកដំបូង នៅលើបណ្ដាញសង្គម តាមរយៈទំព័រផ្ទាល់ខ្លួននេះ បានបង្ហាញថាលោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ជាផ្លូវការ នូវករណីក្ដីក្ដាំ នៅក្នុងតុលាការក្រុង ឡូសអេនជឺឡេស ក្រោមពាក្យបណ្ដឹង របស់មេធាវីអាមេរិក លោក ម័រ តុន ក្លារ (Morton Sklar) ការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ។ កូនប្រុសនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានបដិសេធដំណឹងនេះ ជាច្រើនដង ស្របពេលដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាផ្សេងទៀត បានបដិសេធពីយុត្ថាធិការ របស់តុលាការអាមេរិក ថាមិនអាចកាត់ទោស លើ«ឥស្សរជនកម្ពុជា» ដូចលោក ហ៊ុន ម៉ាណែត ឡើយ។
នៅក្នុងប្រតិកម្មខ្លីមួយ នៅលើបណ្ដាញសង្គម លោក ហ៊ុន ម៉ាណែត ដែលមានថានៈជា នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានបដិសេធព័ត៌មាន ដែលអះអាងថាលោក ចាញ់ក្ដីនៅក្នុងសវនាការបថម ដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញានេះ នាតុលាការក្រុង [...]