មន្ត្រីអ.ស.ប អំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សខ្មែរជាបន្ទាន់
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានថ្លែងពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៥ ខែមករានេះថា ការប្រើប្រាស់មធ្យោបាយ ដោយដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌ និងការរំខាន ទៅដល់សិទ្ធិស្របច្បាប់ ក្នុងសេរីភាពនៃការបញ្ចេញមតិ ក៏ដូចជាទៅដល់ការងារ បម្រើឲ្យវិស័យសិទ្ធិមនុស្ស មានលក្ខណៈផ្ទុយទាំងស្រុង ទៅនឹងមាត្រា១៩ នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលប្រទេសកម្ពុជាជាភាគីហត្ថលេខីមួយដែរ។
ការថ្លែងរបស់អ្នកស្រី ស្មីត បានធ្វើឡើង [...]