«ស្លៀកខ្លីពេកលើកនេះ អត់ទ្រាំពុំបាន...» សំណើចខ្លីៗ
រឿងនេះ វាហាក់ដូចជាស្ដែងណាស់ តែក៏អាណិតមិត្តខ្ញុំណាស់ដែរ ព្រោះមិនគួរណាវាត្រូវរងគ្រោះ យ៉ាងដូច្នេះសោះ។ ខ្ញុំបានជួបវាដោយចៃដន្យ កាលពីម្សិលម៉ិញ តែមិត្តភ័ក្រប្រុសខ្ញុំមួយនេះ នៅពេលនោះ មានអាការៈមិនស្រួលទេ ដោយនៅលើភ្នែក និងថ្ពាល់ទាំងគូររបស់វាមានស្នាមជាំខៀវ ដូចជាទើបនឹងត្រូវនរណាមួយ វាយតប់មកលើយ៉ាងដំណំអញ្ចឹង។
ដោយសារការជួយឈឺឆ្អាល ខ្ញុំបានសួរទៅវាថា៖
- មានរឿងអ្វីកើតឡើងណ្នឹង អាពួកម៉ាក?!
វាបានឆ្លើយមកវិញថា៖
- ឯងឃើញហើយ ចាំបាច់សួរអី អាមួយនេះ.. គឺដូចដែលឯងបានឃើញណ្នឹង។
- អញឃើញហើយ តែនរណាជាអ្នកធ្វើ?
- ប្រពន្ធអញ!
ភ្ញាក់ព្រើត... ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រជាយូរយារមកហើយ។
[...]