Posts in ‘កំណាព្យ-កម្រងកែវ’ Category

ចម្រៀងកុមារ៖  រៀនភាសាខ្មែរ

ចម្រៀងកុមារ៖ រៀនភាសាខ្មែរ

(លំនាំកម្រងកែវ)

១. ក ខ ស្រៈ អ ស្រះ អា សប្បាយណាស់ណា បានរៀនភាសាខ្មែរ
ពួកយើងមិនប្រហែសទេ មិនទុកពេលទំនេរ កន្លងឥតបានការ ។

២. ក ខ ស្រៈ អាក់ ស្រៈ អា សប្បាយចិន្តា យើងខំរៀនរាល់ថ្ងៃ
ពុកម៉ែលោកបានដឹងកូនថ្លៃ ថាខំរៀនរាល់ថ្ងៃ កូននឹងបានថ្លៃថ្លា ។

៣. យើងរាប់លេខមួយ ពីរ បី ខិតខំឃ្មាតខ្មី ក្បួនបូកដកគុណចែក
ខំរៀនមានន័យរួមចំណែក បង្កើតថ្មីឲ្យប្លែក ល្បីល្បាញជាជាតិខ្មែរ ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា [...]

ចម្រៀងកុមារ៖ មង្គលកុមារខ្មែរ

ចម្រៀងកុមារ៖ មង្គលកុមារខ្មែរ

(លំនាំជាកំណាព្យ បទកាកគតិ)

១. យើងជាកុមារ សប្បាយអស្ចារ្យ បានមកជុំគ្នាលេង
ល្បែងកម្សាន្តខ្មែរ តម្លៃធំធេង យើងជាក្មេងៗ លេងក្នុងពេលរាត្រី ។

២. យើងលេងសប្បាយ យើងសើចក្អាកក្អាយ ឱពេញដែនបូរី
ល្បែងខ្មែរច្រើនមុខ ជាប្រពៃណី សម្បត្តិថ្លាថ្លៃ គួរយើងថែរក្សា ។

៣. យើងលេងបាយខុំ បោះឈូងទាញព្រ័ត្រ និងល្បែងល្បងប្រាជ្ញា
ជិះសេះធាងចេក សែនស្រស់សង្ហា កេរ្តិ៍ពីដូនតា ត្រូវរក្សាឲ្យគង់។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១

ចម្រៀងកុមារ៖ ស្វាគមន៍ទេសចរ

ចម្រៀងកុមារ៖ ស្វាគមន៍ទេសចរ

(ជាកំណាព្យបទ ពាក្យបួន)

១. យើងជាកុមារ ស្វាគមន៍ប្រិយមិត្ត
មកពីឆ្ងាយជិត(២ដង) ជាតិអន្តរជាតិ។
ចូលមកទស្សនា (បន្ទរ) ពុំដែលរវាទ (បន្ទរ)
ប្រាង្គប្រាសាទជាតិ (២ដង) អង្គរល្បាញល្បី។

២. មានអង្គរធំ មានបន្ទាយស្រី
ព្រះវិហារជាញជ័យ (២ដង) មានអង្គរតូច ។
ប្រាសាទនាគព័ន្ធ (បន្ទរ) ល្អគ្មានអ្វីដូច (បន្ទរ)
ចាត់ជាប្រយោជន៍ (២ដង) មត៌កខេមរា ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី

ចម្រៀងកុមារ៖ អានកើនប្រាជ្ញា

ចម្រៀងកុមារ៖ អានកើនប្រាជ្ញា

(ជាកំណាព្យ បទកាកគតិ)

១. អានកើនប្រាជ្ញា ចារក្នុងគំនិត
ប្រសើរពេកពិត គំនិតក្នុងក្រៅ។

២. អានកើនប្រាជ្ញា ឃ្លាតឆ្ងាយពីខ្លៅ
អារម្មណ៍ហោះទៅ គោលដៅដែលចង់។

៣. អានច្រើនតម្រា សុទ្ធល្អផូរផង់
អានដោយផ្ចិតផ្ចង់ ស្ទួយខ្មែរឲ្យខ្ពស់។

៤. អានកើនប្រាជ្ញា ជួយស្តារឲ្យរស់
អក្សរខ្ពង់ខ្ពស់ វប្បធម៌អង្គរ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២

កំពាព្យ៖ ស្នេហ៍បែបសន្ទូង

កំពាព្យ៖ ស្នេហ៍បែបសន្ទូង

(បទកាកគតិ)

១. ក្មេងស្រលាញ់ម្តង ដល់ចាស់កោងខ្នង ស្រលាញ់ម្តងទៀត
ស្នេហ៍បែបសន្ទូង មិនអំពល់ញាតិ ស្រលាញ់មិនឃ្លាត
ស្នេហ៍មួយនឹងមួយ ។

២. ស្រលាញ់ច្រើនដង ស្រលាញ់ស្នេហ៍ស្នង មិនលំបាកព្រួយ
ស្នេហ៍ស្រែស្រូវខ្មែរ ជាពន្លកត្រួយ ស្នេហ៍មួយនឹងមួយ
មិនព្រួយឆ្លងអេដស៍ ។

៣. ស្រលាញ់ថ្នាក់ថ្នមថ្នាក់ ស្នេហ៍យើងពីរនាក់ ស្នេហ៍ចេះសង្កេត
ស្នេហ៍ស្មោះនឹងគ្នា ស្នេហ៍ឃ្លាតពីអេដស៍ ស្នេហ៍ចេះសង្កេត
ពិចារណ៍ស្នេហ៍ ។

៤. មុនស្រលាញ់ណាស់ លុះដល់វ័យចាស់ ក៏មិនប្រួលប្រែ
ស្នេហ៍បែបចៅចិត្ត គំនិតបែបខ្មែរ ឃុននារីស្នេហ៍
លុះថ្ងៃអវសាន្ត ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...