Posts in ‘ជុំវិញកំសាន្ដ’ Category

បន្ទាប់​ពី​ថត​ស្រាត​ក្នុង​បណ្ណាល័យ ឥឡូវ​ថត​ដាក់ PlayBoy !

នរណាក៏ភ្ញាក់ផ្អើល នឹងតារាស្រីវ័យក្មេង ដែលបានល្បីល្បាញ ដោយសារធ្វើរឿងអាស្រូវ ថតវីដេអូ«ស៊ិច»ផ្សាយផ្ទាល់ នៅ​ក្នុងបណ្ណាល័យ នៃសាកលវិទ្យាល័យ អូរ៉េហ្គន (Oregon) កាលពីដើមបវេស្សនកាល ឆ្នាំមុននោះដែរ។ ប៉ុន្តែវីដេអូនោះ ត្រូវ​បានយកមកផ្សព្វផ្សាយឡើងវិញ កាលពីដើមខែមុន នៅតាមគេហទំព័រសម្រាប់ មនុស្សពេញវ័យ ផ្សេងៗ បង្កឲ្យការ​ភ្ញាក់​ផ្អើល​ផ្ទុះឡើងកាន់តែខ្លាំង និងឈានទៅដល់ ការឃាត់ខ្លួនយុវតី ដែលពូកែដុតរោលរាលរូបនេះ ថែមទៀត។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅទីនេះ និងនៅទីនេះមួយទៀត

បើទោះជាមិត្តភ័ក្រមួយចំនួន បានដោះដៃចេញពីនាង ហើយឪពុកម្ដាយបស់នាង លែងរវីរវល់នឹងនាងទៀត ព្រមទាំងត្រូវ​ដោះស្រាយ ជាមួយប្រព័ន្ធយុត្តិធម៌អាមេរិកនោះក្ដី [...]

ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

ត្រឹម១នាទី បុរស​​ម្នាក់​នេះ អាច​ត្រាប់​សំលេង​សត្វ​បាន​១៣​ប្រភេទ

ពីមុន ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ធ្លាប់បានរាយការណ៍ខ្លះៗ មកហើយ អំពីទេពកោសល្យរបស់សត្វមួយចំនួន ដែល​មាន​សត្ថភាព អាចចេះនិយាយភាសាមនុស្ស និងចេះច្រៀងរាំ បានដូចមនុស្ស។ ប៉ុន្តែពេលនេះ ទស្សនាវដ្តី នឹងនាំប្រិយមិត្ត មក​ទស្សនាក្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីភាពប៉ិនប្រសព្វ របស់បុរសជាតិស្បែកខ្មៅម្នាក់ ដែលគាត់បានធ្វើត្រាប់ តាម​សំលេង​សត្វ បានចំនួន ១៣ សំលេង ក្នុងរយៈពេលត្រឹមតែ មួយនាទីជាងប៉ុណ្ណោះ។

មិនថាសំឡេងសត្វលលក មាន់ គោ ក្តាន់ ឆ្កែ ទា ជាម ឆ្មា និងសំឡេងសត្វជាច្រើនទៀត ក៍បុរសម្នាក់នេះ អាចត្រាប់​សំលេង​បាន ដូចទាំងអស់ ដោយមិនភ្លាត់សំឡេងសូម្បីបន្តិចឡើយ។

វីដេអូរបស់គាត់ ត្រូវបានគេចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គម នៅក្នុងថ្ងៃទី ០៩ ខែមីននានេះ ហើយត្រូវបានអ្នកប្រើ​ប្រាស់​ជាច្រើន ចាប់អារម្មណ៍។ ដូច្នេះ ដើម្បីចង់ដឹងថា តើសម្លេងបុរសម្នាក់នេះ ពូកែយ៉ាងណានោះ សូមអញ្ជើញប្រិយមិត្ត ទស្សនាដូចតទៅ៖

[...]

«តើ​សត្វ​ស្វា​ឪ ស៊ី​សណ្ដែក​ដី​​យ៉ាង​ដូច​ម្ដេច?» សំណើច​ខ្លីៗ

«តើ​សត្វ​ស្វា​ឪ ស៊ី​សណ្ដែក​ដី​​យ៉ាង​ដូច​ម្ដេច?» សំណើច​ខ្លីៗ

ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏​បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុង​រន្ធ​គូទ​របស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។

ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បង​ជា​ថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយក​ចំណី​ដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។

គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុកនិងកូន ទ្រាំមិនបាន ក្នុងការនិយាយទៅកាន់ អ្នក​ថែ​សួន​​សត្វរូបនោះ​ថា៖ «នេះ បានហៅថា ជាសត្វល្ងីល្ងើ! [...]

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» សំណើចខ្លីៗ

ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា បាន​ហៅ​នាង កាតុ អ្នកបម្រើដែល​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ មកសួរ។

- កាតុ! ហេតុអ្វីបាននាងឯង មិនរៀបចំបោសសម្អាតផ្ទះ ទុកឲ្យផ្ទះគគ្រិចដូច្នេះ?

- ម្ចាស់ស្រី សួរចំពេលល្អណាស់ ព្រោះខ្ញុំក៏កំពុងចង់និយាយ ជាមួយម្ចាស់ស្រីដែរ។

- មានរឿងអ្វី និយាយមក អញរង់ចាំស្ដាប់។

- ខ្ញុំចង់សុំម្ចាស់ស្រី តម្លើងប្រាក់ខែឲ្យខ្ញុំ...

- យី ការងារមិនធ្វើ ទុកផ្ទះឲ្យរាយប៉ាយ... រួចមកចង់ទារតម្លើងប្រាក់ខែ!

- ច៎ា​ ម្ចាស់ស្រី ខ្ញុំមិនបានបោសផ្ទះ តែថ្ងៃនេះទេ ព្រោះចង់និយាយ ជាមួយម្ចាស់ស្រីសិន។ ប៉ុន្តែមូលហេតុសំខាន់​នោះ គឺខ្ញុំធ្វើ​ការសព្វគ្រប់បែបយ៉ាង [...]

«ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

«ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណា​ប្រិម​ប្រិយ។ ម្ចាស់ក្សត្រីទាំងបី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើត​របស់​ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។ បុណ្យខួបក្នុងឆ្នាំនេះ នឹងត្រូវធ្វើនៅថ្ងៃស្អែក។ ព្រះរាជា បានឈ្វេងយល់​ដូច្នោះ​ហើយ ទ្រង់ក៏ព្រះរាជទាន ប្រារព្ធពិធីដ៏ធំមួយ ថ្វាយបុត្រីព្រះអង្គ និងផ្ដល់ឱកាស«មាស»ឲ្យម្ចាស់ក្សត្រីទាំងបី ដោយ​មាន​ព្រះរាជឱង្ការថា៖

- យប់ស្អែក ដើម្បីជាអំណោយ ឲ្យដល់បុណ្យខួបរបស់បុត្រីទាំងបី បិតារាជាអនុញ្ញាតឲ្យបុត្រី ឲ្យអញ្ជើញសង្សា​បុត្រមួយ​អង្គៗ​ មកនៅជាមួយ។

លុះយប់ស្អែកឡើង បន្ទាប់ពីបុណ្យខួបកំណើត បានបញ្ចប់ទៅយ៉ាងអធិកអធមរួច ម្ចាស់ក្សត្រីទាំងបី បាននាំសង្សារបស់​ព្រះអង្គ ចូលទៅក្នុងបន្ទប់តែរៀងៗ។ ស្ងាត់បន្តិច ព្រះរាជាបានយាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...