
កូនស្រីប្រធានាធិបតី ត្រាំ សម្លឹងនាយករដ្ឋមន្ត្រីកាណាដា«ចង់លេប»
ទាំងរូបសម្ផស្ស ខ្ពស់សង្ហា រួសរាយ និងមានអំណាច ជានាយករដ្ឋមន្ត្រី នៃប្រទេសមួយ ដែលមានផ្ទៃដីធំជាងគេទីពីរ (បន្ទាប់ពីប្រទេសរ៉ូស្ស៊ី) ក្នុងលោក... តើស្ត្រីណាមួយ ទប់អារម្មណ៍មិនមើលនោះ? ទាស់តែការសម្លឹង មើលនាយករដ្ឋមន្ត្រីកាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) រហូតដល់ថ្នាក់«ភ្លឹក»នោះ បានកើតឡើង ទៅលើអ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនោះតែម្ដង។
ការសម្លឹងមើល ដោយក្រសែភ្នែក «លង់» សឹងតែមិនព្រិចនោះ បានកើតតាំងពីនាទីដំបូង រហូតដល់ពេលបញ្ចប់អង្គប្រជុំ នៃក្រុមស្ត្រី មេដឹកនាំក្រុមហ៊ុន-សហគ្រាស នៅនឹងសេតវិមាន កាលពីថ្ងៃចន្ទទី១៣ ខែកុម្ភៈកន្លងទៅ។ រូបថតជាច្រើនសន្លឹក ទាក់ទងនឹងអង្គប្រជុំ ត្រូវបានបង្ហោះចេញ ដោយក្រុមអ្នកថតរូបអាជីព ហើយត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកចំអន់ ដោយលើកឡើងថា [...]