អាមេរិក៖ បណ្ដេញចេញពីហាង KFC ព្រោះ«ខ្លាចមុខបែបនេះ»
ដោយសារតែមានស្លាកស្នាម នៅលើផ្ទៃមុខ បន្ទាប់ពីរងគ្រោះដោយសារឆ្កែខាំនោះមក កុមារីអាយុ៣ឆ្នាំមួយរូប ត្រូវបានគេសុំឲ្យចាកចេញ ពីហាងលក់សាច់មាន់ពិសេស ក្នុងមូលហេតុព្រោះអាចធ្វើឲ្យភ្ញៀវដទៃទៀត មានការភ័យខ្លាច។ ហេតុការណ៍នេះ ជំរុញឲ្យឪពុកម្ដាយរបស់កុមារី បញ្ចេញប្រតិកម្ម ហើយអំពាវនាវឲ្យឈប់ចូលញ៉ាំ ក្នុងហាងលក់សាច់មាន់បំពងនោះទៀត។
កុមារី វិតូរីយា។ (រូបថត ហ្វេសប៊ុក)
ការរើសអើង - «តើមានស្លាកស្នាមនៅលើផ្ទៃមុខ ធ្វើឲ្យអ្នកខ្លាចឬ?» នេះជាឃ្លាមួយ ដែលនាំការភ្ញាក់ផ្អើល ដល់បណ្ដាជនអ្នកប្រើប្រាស់អាំងធើណែត បន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ត្រូវបានបង្កើតឡើង ដោយឪពុកម្ដាយរបស់កុមារី។ ទើបនឹងមានអាយុ៣ឆ្នាំ កុមារី វិចតូរីយ៉ា (Victoria) [...]