Posts in ‘ជុំវិញជីវិត’ Category

បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា  កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

បវរកញ្ញា​បារាំង​២០១៤ ជា​យុវតី ផ្ល័រ៉ា កូគេរ៉េ មក​ពី​ក្រុង​អ័រឡេអង់

ម្កុដពេជ្របវរកញ្ញាបារាំង ឆ្នាំ២០១៤ ត្រូវបានធ្លាក់ទៅ នាងផ្ល័រ៉ា  កូគេរ៉េ (Flora Coquere) អាយុ១៩ឆ្នាំ មកពីក្រុង អ័រឡេអង់ (Orléan) ផ្នែកកណ្ដាលនៃប្រទេសបារាំង ខាងត្បូងនៃទីក្រុងប៉ារីស។ នាងផ្ល័រ៉ា ត្រូវបានប្រកាសជាប់​ជា​បវរកញ្ញា កាលពីពាក់កណ្ដាលអាធ្រាត យប់ថ្ងៃសៅរ៍ទី៧ ខែធ្នូ ឆ្នាំ២០១៣ ដោយប្រធានក្រុមប្រឹក្សាមេប្រយោគ ដែលឆ្នាំនេះជាអ្នកចម្រៀងជនជាតិកាណាដា លោក ហ្គារូ (Garou) នៅក្នុងមហោស្រពជ្រើសរើសបវរកញ្ញា ធ្វើនៅ​ទីក្រុងឌីហ្សុង (Dijon)។


នាងផ្ល័រ៉ា កូគេរ៉េ មកពីក្រុង អ័រឡេអង់ បានជាប់ជាបវរកញ្ញាប្រចាំប្រទេសបារាំងឆ្នាំ២០១៤។ (រូបថត ផ្ដិតពីទូរទស្សន៍​ប៉ុស្ដ៍​លេខមួយបារាំង)

រាជនីសម្ផស្ស - បន្ទាប់ពីការសម្ដែងនូវផ្ទាំងទស្សនីយភាព អស់រយៈពេល ជាង៣ម៉ោង ដ៏អស្ចារ្យ [...]

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

ម្ចាស់បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោក លោក ម៉ាក ហ្សូឃើប៊័រ ជាមហាសេដ្ឋី​វ័យក្មេងម្នាក់​គ្រប់គ្រង​ទ្រព្យធនរហូតដល់ ទៅ ២០,៥ ពាន់លានដុល្លាអាមេរិក ក្នុងអាយុ​ទើបតែ២៩​ឆ្នាំប៉ុណ្ណោះ គិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ​សួរថា ហេតុអ្វីក៏យុវជន ម៉ាក ហ្សូឃើប៊ែរ អាចមានលុយច្រើនយ៉ាងនេះ? ចម្លើយយ៉ាងខ្លី ហ្វេសប៊ុក ជាថ្នាំម្យ៉ាងដែល​បានសណ្ដំអ្នកប្រើប្រាស់របស់វា មិនឲ្យដកចិត្តចេញពីវាបានសូម្បីបន្តិចឡើយ។ បណ្ដាញសង្គមនេះ ថែមទាំងបាន​ផ្លាស់ប្ដូរជីវិតអ្នកប្រើប្រាស់វា យ៉ាងសន្ធឹកសន្ធាប់ថែមទៀត។


លោក ម៉ាក ហ្សូឃើប៊័រ ឈរថតរូបនៅពីមុខកូនបង្កើតរបស់លោក ដែលនរណាៗក៏ស្គាល់៖ [...]

វិធី​សាស្ត្រ​សម្រួច​គោល​ជំហរ ប្រាជ្ញា​លោក​អ្នក ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា

វិធី​សាស្ត្រ​សម្រួច​គោល​ជំហរ ប្រាជ្ញា​លោក​អ្នក ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា

មនុស្សគ្រប់រូបក្នុងពិភពលោក​ សុទ្ធតែបានដឹងច្បាស់ថា ប្រាជ្ញាភ្លឺថ្លា គឺជាគ្រឿងលម្អចាំបាច់ណាស់ សម្រាប់ជីវិត។ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺថា តើគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីឲ្យប្រាជ្ញារបស់យើង កាន់តែភ្លឺថ្លាជាងមុន? តើយើងត្រូវត្រូវទទួលគតិបណ្ឌិត (ឧត្តមគតិ) បែបណា ទើបល្អ និងអាចទទួលបានជោគជ័យ នៅក្នុងគ្រប់ស្ថានភាព​ទាំងអស់? ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមលើកយកជ្រុងមួយ នៃទស្សនៈដែលអាចដុះខាត់ខួរក្បាលរបស់យើង ឲ្យកាន់តែមានប្រាជ្ញាភ្លឺថ្លាឡើង។

តាមឯកសារស្រាវជ្រាវ រួមផ្សំនឹងបទពិសោធន៍ក្នុងជីវិតផង យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា មានវិធីសាស្ត្រ ជាច្រើនយ៉ាង និងជាច្រើនប្រភេទខុសៗគ្នា ប្រសិនបើគេចង់ជួយឲ្យមនុស្សម្នាក់ៗ មានប្រាជ្ញាកាន់តែភ្លឺថ្លាជាងមុន។ [...]

សញ្ញាទាំង៥ ដើម្បី​បញ្ជាក់​ថា​ជា «ស្នេហាពិត»

សញ្ញាទាំង៥ ដើម្បី​បញ្ជាក់​ថា​ជា «ស្នេហាពិត»

ដើម្បីចង់ដឹងថា តើស្នេហាដែលលោកអ្នកមាន ជាស្នេហាពិត អាចជាឧបាយកល ឬជាការបោកបញ្ឆោត មានលាក់​កំបាំង​តណ្ហា ភាពងប់ងល់ ឬភាពទាក់ទាញយ៉ាងណានោះ សូមស្វែងយល់ពីចំណុចទាំងនេះដូចខាងក្រោម។

ជាដំបូងយើងត្រូវដឹងពីភាពផ្ទុយ នៃស្នេហាពិតសិន។ វាមិនមែន ជាការស្អប់នោះទេ។ ភាពផ្ទុយនៃស្នេហាពិត ជា​ស្នេហា​បរាជ័យ។ ស្នេហាបរាជ័យ អាចមកពីស្នេហា ដែលមិនមានភាពស្មោះត្រង់, មិនស្របតាមតម្រូវការ ឬស្នេហា​ដែលមាន​លក្ខខ័ណ្ឌ។

នៅពេលដែលអ្នកមានស្នេហាពិត គ្រប់ផ្នែកនៃសម្តីរបស់អ្នក តែងតែទាក់ទងទៅនឹង ដៃគូជីវិតរបស់អ្នក។ ឧទាហរណ៏៖ ពាក្យសម្តីដែលតែងតែនិយាយទាំងនោះ មានដូចជា៖

• «ខ្ញុំមិនខ្វល់ថា អ្នកផ្សេងគេគិតយ៉ាងណានោះទេ»
• «ខ្ញុំមិនចង់រស់នៅ ដោយគ្មានគាត់ ឬនាងនោះទេ»
• «ខ្ញុំចង់ចំណាយពេលវេលាឲ្យបានច្រើន ជាមួយគាត់ [...]

ទម្លាប់​១០​យ៉ាង នៃ​​មនុស្ស​​ដែល​ទទួល​បាន​«ភាព​ជោគជ័យ»​បំផុត

ទម្លាប់​១០​យ៉ាង នៃ​​មនុស្ស​​ដែល​ទទួល​បាន​«ភាព​ជោគជ័យ»​បំផុត

ទម្លាប់ជាអានុភាព ដ៏ខ្លាំងក្លានៅក្នុងជីវិត។ វាមានភាពងាយស្រួលក្នុងការ ប្រមើលមើល អនាគតរបស់មនុស្សម្នាក់ បើយើង​បានដឹងពីទង្វើរបស់គេ។

មើលចំណុចទាំង ១០នេះ វានឹងជួយបន្ថែមនូវចំណុចខ្វះខាតរបស់អ្នក និងធ្វើឲ្យសកម្មភាពរបស់អ្នកទទួលបានជោគជ័យ។

១. បង្កើនប្រាជ្ញារបស់អ្នក៖
មនុស្សដែលទទួលបានជោគជ័យ ជាមនុស្សដែលពូកែគិត។ ពួកគេរៀនពីអ្វីដែលថ្មីៗ និងធ្វើ ការប្រកួតប្រជែង​ជាមួយ​ខ្លួន​ឯងជានិច្ច។ ប្រាជ្ញា ជាធនធានដែលមានឥទ្ធិពលបំផុត ហើយវា ធ្វើការបានជោគជ័យ នៅពេលណាដែលអ្នកចេះ​ប្រើប្រាស់​វានិងគិតបានត្រឹមត្រូវ។

២. ហាត់ប្រាណជំនួយបេះដូង៖
បើសិនជាពេលនេះ អ្នកហាត់ប្រាណមិនបានទៀងទាត់ទេ អ្នកអាចស្វែងរកប្រភេទកីឡាផ្សេង ទៀត ដែលអ្នកគិតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...